នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ
លោកប្រធានរដ្ឋ To Lam បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត
និងភារធារីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
និងទីម័រខាងកើតប្រចាំនៅទីក្រុងហាណូយមកសម្ដែងការគួរសមនិងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
តាងនាមឯកអគ្គរដ្ឋទូត
និងភារធារីនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រចាំនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតឡាវ
លោកស្រី Khamphao Ernthavanh ប្រទេសប្រធានអាស៊ានឆ្នាំ ២០២៤
បានពាំនាំសេចក្ដីអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវ
និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទៅកាន់លោកប្រធានរដ្ឋ To Lam ។
លោកស្រីឯកអគ្គរដ្ឋទូតឡាវបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជិត ៣០
ឆ្នាំនៃការចូលជាសមាជិកអាស៊ាន
វៀតណាមតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន
ក៏ដូចជាក្នុងការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។
លោកស្រីឯកអគ្គរដ្ឋទូតឡាវបានសម្តែងជំនឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធានរដ្ឋលោកTo
Lam ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម
និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍នឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងស៊ីជម្រៅថែមទៀត
រួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
លោកប្រធានរដ្ឋ
To
Lam បានអះអាងថា អាស៊ានមានឋានៈដ៏សំខាន់ពិសេសក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។
លោកបានស្នើឲ្យឯកអគ្គរដ្ឋទូត និងភារធានីជានិច្ចកាលធ្វើជាស្ពានដ៏សំខាន់
រួមចំណែកថែមទៀតក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម
និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមដៃគ្នាកសាងសហគមន៍អាស៊ាន សាមគ្គីភាព រឹងមាំ ជាស្នូលនៃសន្តិភាព
ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ៕







