• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ To Lam អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ ទិវាប្រពៃណីនៃ កងកម្លាំងបច្ចេកទេសវិជ្ជាជីវៈនគរបាលប្រជាជន

ថ្លែងក្នុងពិធីនេះ លោកប្រធានរដ្ឋ To Lam បានកោតសរសើរចំពោះយុទ្ធជ័យ សមិទ្ធិផល និងការរួមវិភាគទានដ៏ស្ងៀមស្ងាត់ តែធំធេង ដែលកម្លាំងបច្ចេកទេសវិជ្ជា ជីវៈសម្រេចបានក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ។
ប្រធានរដ្ឋវៀតណាមលោក To Lam ថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួប។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីអបអរសាទរខួបលើកទី ៧០ ទិវាប្រពៃណីនៃកងកម្លាំងបច្ចេកទេសវិជ្ជាជីវៈ នគរបាលប្រជាជន (ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤) និងទទួលគ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទីពីរ។ ប្រធានរដ្ឋវៀតណាមលោក To Lam បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួប។

ថ្លែងក្នុងពិធីនេះ លោកប្រធានរដ្ឋ To Lam បានកោតសរសើរចំពោះយុទ្ធជ័យ សមិទ្ធិផល និងការរួមវិភាគទានដ៏ស្ងៀមស្ងាត់ តែធំធេង ដែលកម្លាំងបច្ចេកទេសវិជ្ជា ជីវៈសម្រេចបានក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ។ ក្នុងបរិបទដែលពិភពលោក និងតំបន់បន្តមានការវិវឌ្ឍដ៏ស្មុគស្មាញ ភារកិច្ចការពារសន្តិសុខជាតិ និងធានាសណ្តាប់ ធ្នាប់ និងសុវត្ថិភាពសង្គមជួបប្រទះនឹងបញ្ហាប្រឈមថ្មីៗជាច្រើន លោកប្រធានរដ្ឋបាន ស្នើថា៖ បន្តលើកកម្ពស់តួនាទីសំខាន់នៃវិធានការបច្ចេកទេស និងវិជ្ជាជីវៈក្នុងការការ ពារសន្តិសុខជាតិ និងធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ទន្ទឹមនឹងនោះ ម្ចាស់ ការក្ដាប់ជាប់ និងព្យាករណ៍ស្ថានការណ៍ឲ្យបានដិតដល់ ធ្វើសេនាធិការឲ្យបានទាន់ ពេលវេនាអំពីវិធានការនិងដំណោះស្រាយ បង្ការទប់ស្កាត់អំពើបំផ្លិចបំផ្លាញ រំលោភ បំពានលើសន្តិសុខនិងសណ្តាប់ធ្នាប់ និងជៀសវាងការភ្ញាក់ផ្អើលក្នុងគ្រប់ ករណីទាំងអស់

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ជោគជ័យរបស់អាណិកជនវៀតណាមនៅឯបរទេសក៏ជាជោគជ័យរបស់ប្រទេសជាតិផងដែរ

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ជោគជ័យរបស់អាណិកជនវៀតណាមនៅឯបរទេសក៏ជាជោគជ័យរបស់ប្រទេសជាតិផងដែរ

នារសៀលថ្ងៃទី ៣០ មិថុនា នៅទីក្រុងសេអ៊ូល ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ ខាងត្បូង(ចាប់ពីថ្ងៃ ៣០ មិថុនា ដល់ថ្ងៃទី ៣ កក្កដា) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។

Top