• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc​ អញ្ជើញ​ជាអធិបតី​ក្នុងកិច្ចប្រជុំ​កសាង​គម្រោងបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្ត​យុទ្ធសាស្ត្រ​ការពារ​មាតុភូមិ​ក្នុងស្ថានភាពថ្មី

សេចក្តីសម្រេចចិត្តមជ្ឈឹមទី ៨ នីតិកាលពី ១១ ស្ដីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មីមានអត្ថន័យដ៏សំខាន់ ដាក់ចេញគោលមាគ៌ា ការយល់ដឹងថ្មី ដែលជាជំហានលោតផ្លោះអំពីការដឹកនាំរបស់បក្សចំពោះភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។
  លោកប្រធានរដ្ឋ Nguyen Xuan Phuc (រូបថត៖ VNA)  
 

នាព្រឹកថ្ងៃទី ១៥ កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំការកសាងគម្រោង “បូកសរុបសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី ៨ នីតិកាលទី ១១ ស្ដីពីយុទ្ធសាស្រ្តការពារមាតុភូមិក្នុងស្ថានភាពថ្មី” បានបើកសម័យប្រជុំលើកទី ២ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំការកសាងគម្រោង។

សេចក្តីសម្រេចចិត្តមជ្ឈឹមទី ៨ នីតិកាលពី ១១ ស្ដីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មីមានអត្ថន័យដ៏សំខាន់ ដាក់ចេញគោលមាគ៌ា ការយល់ដឹងថ្មី ដែលជាជំហានលោតផ្លោះអំពីការដឹកនាំរបស់បក្សចំពោះភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ដើម្បីធ្វើការបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ ២០២៣ គណៈកម្មាធិការដឹកនាំការកសាងគម្រោង ដែលដឹកនាំដោយប្រធានរដ្ឋលោក Nguyen Xuan Phuc បានដឹកនាំការអនុវត្តន៍ភារកិច្ចជាច្រើន ដូចជា ចេញសេចក្តីណែនាំដល់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាធ្វើការបូកសរុបសេចក្ដីសម្រេចចិត្ត។ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ១៥ កក្កដា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យក្រុមតាក់តែងគម្រោងធ្វើការសុក្រិតពង្រាងរបាយការណ៍។ ក្នុងនោះត្រូវសង្កត់ធ្ងន់លើជោគជ័យបន្ទាប់ពីរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើកទី៨ រួមចំណែកនាំមកនូវលទ្ធផលសំខាន់ៗអំពីវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ចសង្គម សមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងកិត្យានុភាពរបស់ប្រទេសវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារ​ដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា​​។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើង​បទឈប់បាញ់។

Top