• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ថែទាំកម្លាំងពេទ្យមូលដ្ឋានឲ្យបានល្អថែមទៀត

"ទីក្រុងបន្តមានកម្មវិធីជាក់លាក់ ដើម្បីពង្រឹងសុខា ភិបាលមូលដ្ឋាន ជាពិសេសត្រូវយកចិត្តទុកដាក់ដល់គោលនយោបាយចំពោះកម្មាភិបាលផ្នែកសុខាភិបាលនៅមូលដ្ឋាន ក៏ដូចជាប្រាក់ឧបត្ថម្ភចាំបាច់ក្រោមសមត្ថកិច្ចរបស់ទីក្រុង"។
 
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតខ័ណ្ឌទី១ ទីក្រុងហូជីមិញ។ (រូបថត៖ Quoc Hung)  

នាព្រឹកថ្ងៃទី ២១ មិថុនា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងក្រុមសមាជិករដ្ឋសភាមណ្ឌលទី២ ទីក្រុងហូជីមិញ បានជួប សំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខ័ណ្ឌទី ១ ដើម្បីជូនដំណឹងពីលទ្ធផលនៃ សម័យប្រជុំលើកទី៣រដ្ឋសភានីតិកាលទី១៥។ ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានឲ្យដឹងថា៖

“អនុវត្តន៍កម្មវិធីឃ្លាំមើលរបស់ក្រុមសមាជិករដ្ឋសភាមណ្ឌលទី២ នៃទីក្រុង ហូជីមិញ ខ្ញុំស្នើឲ្យទីក្រុងបន្តមានកម្មវិធីជាក់លាក់ ដើម្បីពង្រឹងសុខាភិបាលមូលដ្ឋាន ជាពិសេសត្រូវយកចិត្តទុកដាក់ដល់គោលនយោបាយចំពោះកម្មាភិបាលផ្នែកសុខាភិបាលនៅមូលដ្ឋាន ក៏ដូចជាប្រាក់ឧបត្ថម្ភចាំបាច់ក្រោមសមត្ថកិច្ចរបស់ទីក្រុង។ ទីក្រុង គួរតែកត់សម្គាល់ ហើយប្រសិនបើក្នុងករណីចាំបាច់ អាចដាក់ជូនក្រុមប្រឹក្សាប្រជាជន ដើម្បីអនុម័តលើគោលនយោបាយថ្មីមួយចំនួន ដើម្បីឲ្យប្រព័ន្ធសុខុមាលភាពបម្រើ ប្រជាពលរដ្ឋនៅមូលដ្ឋាន កាន់តែយកចិត្តទុកដាក់ថែមទៀតដល់ជួរវេជ្ជបណ្ឌិតនិង គិលានុបដ្ឋាករ”៕

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

Top