• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥៥០ នៃការបង្កើតឈ្មោះ Quang Nam

នាយប់ថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុង Tam Ky ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥៥០ នៃការបង្កើតឈ្មោះ Quang Nam (១៤៧១ - ២០២១)។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើតម្លៃវប្បធម៌និងប្រវត្តិវីរភាពរបស់តំបន់ Quang Nam ក្នុងដំណើរការបង្កើតនិងអភិវឌ្ឍន៍ពី ៥៥០ ឆ្នាំមុន; ទន្ទឹមនឹងនោះ លោកបានអះអាងថា ក្រោយរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តគោលមាគ៌ាផ្លាស់ប្តូរថ្មី និងរយៈពេល ២៥ ឆ្នាំនៃការបង្កើតខេត្តឡើងវិញ  Quang Nam សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន គ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។

ដោយលើកតម្កើងលទ្ធផលទាំងនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យអាជ្ញាធរនិងប្រជាជនខេត្ត Quang Nam បន្តជំរុញឱ្យកាន់តែល្អប្រសើរថែមទៀតនូវសក្តានុពលនិងគុណសម្បត្តិដ៏កម្ររបស់ខេត្តមួយដែលមានទីតាំងស្ថិតនៅកណ្តាលនៃតំបន់សេដ្ឋកិច្ចស្នូលរបស់ភាគកណ្តាល ដោយផ្តោតការអភិវឌ្ឍលើឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកែច្នៃ ឧស្សាហកម្មផលិតកម្ម; វិស័យទេសចរណ៍និងកសិកម្មបច្ចេកវិទ្យាខ្ពស់… Quang Nam ក៏ត្រូវធ្វើឲ្យវឌ្ឍនភាពសង្គម សមស្របនឹងកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ជំរុញការវិនិយោគខ្លាំងលើវិស័យអប់រំនិងថែទាំសុខភាព ព្រមទាំងលើកកំពស់បណ្តាញសុខុមាលភាពនិងគោលនយោបាយគាំពារសង្គម លើកកំពស់គុណភាពជីវភាពជានិច្ចនិរន្តរ៍ សុភមង្គលរបស់ប្រជាជន ដោយ “មិនទុកឲ្យនរណាម្នាក់ចោលនៅខាងក្រោយនៃការអភិវឌ្ឍទាល់តែសោះ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top