• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ស្នើកសាង​ទីក្រុង​ហូជីមិញ​ឲ្យក្លាយទៅជានគរឆ្លាតវៃនិងអភិវឌ្ឍន៍

ការងាររៀបចំដែនដីនគរូបនីយកម្មរបស់ទីក្រុងហូជីមិញត្រូវបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ ហើយធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្តផែនការកៀរគរប្រភពធនធានទាំងរដ្ឋ និងឯកជន ព្រមទាំងកំណត់រាល់គោលដៅច្បាស់លាស់ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សមត្ថភាពប្រកួតប្រជែង និងគុណភាពនៃជីវភាពរស់នៅ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VNA)


នារសៀលថ្ងៃទី ២៧ ខែធ្នូ គណៈប្រតិភូរដ្ឋសភាទីក្រុងហូជីមិញបានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ដើម្បីឃ្លាំមើលការអនុវត្តគោលនយោបាយ និងច្បាប់ស្ដីពីការងាររៀបចំដែនដីនៅលើភូមិសាស្ត្រទីក្រុងហូជីមិញចាប់តាំងពីពេលដែលច្បាប់រៀបចំដែនដីចូលរជាធរមាន។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា ការងាររៀបចំដែនដីនគរូបនីយកម្មរបស់ទីក្រុងហូជីមិញត្រូវបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ ហើយធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្តផែនការកៀរគរប្រភពធនធានទាំងរដ្ឋ និងឯកជន ព្រមទាំងកំណត់រាល់គោលដៅច្បាស់លាស់ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សមត្ថភាពប្រកួតប្រជែង និងគុណភាពនៃជីវភាពរស់នៅ។ លោកប្រធានរដ្ឋបានអះអាងថា៖

“យើងត្រូវកសាងទីក្រុងហូជីមិញឲ្យក្លាយទៅជានគរឆ្លាតវៃ នគរអភិវឌ្ឍន៍ ដែលមានខឿនសេដ្ឋកិច្ចផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ជាទីកន្លែងផ្ដុំមកវប្បធម៌និងមនុស្សមានទេពកោសល្យ ជាសង្គមមួយដែលលើកត្រដែតរាល់តម្លៃមនុស្សធម៌ ថែរក្សា ពង្រីកអត្តសញ្ញាណវប្បធម៌របស់ភាគខាងត្បូងវៀតណាម។ ទីក្រុងហូជីមិញចាំបាច់ត្រូវឈានមុខគេដើម្បីក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្ដើមអាជីវកម្ម មជ្ឈមណ្ឌលច្នៃប្រឌិតរបស់ប្រទេសជាតិទាំងមូល មជ្ឈមណ្ឌលអប់រំអន្តរជាតិ មជ្ឈមណ្ឌលសុខាភិបាលអន្តរជាតិជាដើម ហើយប្រការទាំងនេះត្រូវចាប់ផ្ដើមពីយុទ្ធសាស្ត្រ និងដែនដីនគរូបនីយកម្ម។ ទីក្រុងហូជីមិញមានគោលបំណងចង់រួមដំណើរជាមួយខេត្ត ក្រុងនៅក្នុងតំបន់ ដើម្បីផ្ទេរប្ដូរមូលដ្ឋានផលិតកម្មទៅកាន់ខេត្ត ក្រុង ដែលមានប្រភពពលករយ៉ាងច្រើនសន្ធឹកសន្ទាប់តាមរយៈការរៀបចំដែនដីផងដែរ”។

លើលបីនេះទៅទៀត លោកប្រធានរដ្ឋបានស្នើទីក្រុងហូជីមិញចាំបាច់ត្រូវច្បាមជាប់រាល់គោលដៅ ទិសដៅ និងគុណសម្បត្តិ ដើម្បីសុក្រិត និងកែសម្រួលផែនការមេ សំដៅបម្រើតម្រូវការអភិវឌ្ឍន៍ឲ្យបានល្អប្រសើរ ក្នុងរយៈពេលមធ្យម និងវែង ។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវប្រើប្រាស់ផែនការមេជាឧបករណ៍អភិវឌ្ឍទីក្រុងប្រកបដោយរបៀបរៀបរយនិងជាក់ស្ដែងផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top