• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធាន Nguyen Xuan Phuc៖ ចាំបាច់ត្រូវពង្រីកគំរូយុវជនស្ម័គ្រចិត្តឆ្នើម

អតីតយុវជនស្ម័គ្រ ចិត្តជាច្រើននាក់ បានពង្រីកប្រពៃណីដ៏រុងរឿង ខិតខំឈានឡើងក្នុងជីវភាពរស់នៅធ្វើសេដ្ឋកិច្ច បានយ៉ាងល្អ ធ្វើជាគំរូដ៏ភ្លឺស្វាងសម្រាប់កូនចៅនិងយុវជនជំនាន់ក្រោយនៅមូលដ្ឋាន។
  លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយគណៈប្រតិភូអតីតយុវជនស្ម័គ្រចិត្តវៀតណាម។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី ២៦ កក្កដា នៅវិមានប្រធានរដ្ឋ អញ្ជើញថ្លែងមតិក្នុងជំនួបសំណេះ សំណាលជាមួយប្រតិភូចំនួន ១០០ នាក់នៃសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងថា ប្រតិភូទាំងអស់នឹងបន្តរួម ចំណែកទៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ជាពិសេស អតីតយុវជនស្ម័គ្រ ចិត្តជាច្រើននាក់ បានពង្រីកប្រពៃណីដ៏រុងរឿង ខិតខំ ឈានឡើងក្នុងជីវភាពរស់នៅធ្វើសេដ្ឋកិច្ច បានយ៉ាងល្អ ធ្វើជាគំរូដ៏ភ្លឺស្វាងសម្រាប់កូនចៅនិងយុវជនជំនាន់ក្រោយនៅមូលដ្ឋាន។

“រូបភាពមួយដែលត្រូវការពង្រីកឲ្យកាន់តែខ្លាំងក្លាថែមទៀតនោះ គឺ ការជួយគ្នា ទៅវិញទៅមកក្នុងការងារសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ។ យុវជនស្ម័គ្រចិត្តមិនត្រឹមតែ ជាការធ្វើសកម្មភាពប្រកបដោយភាពក្លាហាន ក្នុងការតស៊ូប៉ុណ្ណោះទេ ថែមទាំងធ្វើជា គំរូដ៏ភ្លឺស្វាងក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅគ្រប់តំបន់នៃ ប្រទេសជាតិទៀតផង នេះគឺសំខាន់ណាស់ក្នុងយុគសម័យថ្មី។ យើងគោរពប្រវត្តិ សាស្រ្ត កោតសរសើរចំពោះការរួមចំណែករបស់យុវជនស្ម័គ្រចិត្តក្នុងអតីតកាល ប៉ុន្តែយើងក៏គោរពគំរូឆ្នើមៗក្នុងការធ្វើផលិតកម្មនិងកាត់បន្ថយភាពក្រីក្ររបស់យុវជនស្ម័គ្រជំនាន់មុនៗផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top