• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីអញ្ជើញទៅទស្សនាតំបន់ផលិតកសិផលខេត្ត Son La

នាថ្ងៃទី ២៨ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅទស្សនាតំបន់ផលិតកសិផលនៅខេត្ត Son La។
  លោកនាយករដ្ឋមន្រ្តីអញ្ជើញទៅទស្សនាតំបន់ផលិតកសិផលឃុំ Hat Lot ស្រុក Mai Son  

អញ្ជើញទស្សនាតំបន់ផលិតកសិផលឃុំ Hat Lot ស្រុក Mai Son និងជួបសំណេះ សំណាលជាមួយប្រជាកសិករដាំដើមស្វាយ និងដើមស្រកានាគ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្តកសាងពាណិជ្ជសញ្ញាផលិតផល រៀបចំផែនការតំបន់វត្ថុធាតុដើម រួមជាមួយនឹងការរៀបចំរចនាសម្ព័ន្ធដំណាំដាំដុះឡើងវិញ ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជួយឧបត្ថម្ភដើមទុនពីធនាគារ អភិវឌ្ឍន៍ទីផ្សារផ្តោតសំខាន់ លើបច្ចេកវិទ្យាកែច្នៃក្រោយការប្រមូលផល ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ ទាំងនេះគឺជាបញ្ហាដែលត្រូវតែយកចិត្តទុកដាក់ ដើម្បីជួយឧបត្ថម្ភដល់ប្រជាកសិករ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តបជួយសម្រួលសហគ្រាស និងប្រជាពលរដ្ឋក្នុងការអនុវត្តន៍គំរូផលិតកម្ម និងកែច្នៃគំរូថ្មី។ អាជ្ញាធរ សហគ្រាស និងប្រជាជនសហការគ្នាក្នុងស្មារតី “ផលប្រយោជន៍រួម និងចែករំលែកហានិភ័យ” រួមចំណែកលើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនខេត្ត Son La និយាយដោយឡែក និងភូមិសាស្ត្រភាគពាយ័ព្យនិយាយរួម។

អញ្ជើញចុះពិនិត្យដំណើរការសាងសង់មជ្ឈមណ្ឌលកែច្នៃផ្លែឈើ និងបន្លែ Doveco ខេត្ត Son La លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ត្រូវតែបង្កើតពាណិជ្ជសញ្ញា ទើបអាចនាំចេញបាន ហើយតម្លៃផលិតផលទើបត្រូវបានលើកកំពស់។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា Doveco នឹងបន្តពង្រីករោងចក្របន្ថែមទៀតដើម្បីធ្វើពិពិធកម្មផលិតផល និងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ដីធ្លីរបស់ប្រជាកសិករ។ នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានអញ្ជើញចុះពិនិត្យអាកាសយានដ្ឋាន Na San ស្រុក Mai Son ខេត្ត Son La ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top