• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីបញ្ជាណែនាំ៖ ការផ្តល់ជំនួយដល់ប្រជាជនដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាតត្រូវទាន់ពេលវេលានិងត្រឹមត្រូវ

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទើបមានការបញ្ជាណែនាំចំពោះការអនុវត្តវិធានការនានាដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាត COVID-19។

រូបថតៈ chinhphu.vn


ជាពិសេស លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើដល់ក្រសួង ស្ថាប័ននិងមូលដ្ឋាននានា ត្រូវពិនិត្យ ពិចារណាឱ្យបានម៉ឺងម៉ាត់សម្រាប់អ្នកទទួលផលគោលនយោបាយ ដោយធានាថា ថវិកាសរុបមិនលើសពីចំនួនដែលបានរាយការណ៍ជូនរដ្ឋាភិបាលនិងគណៈ កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាឡើយ។

លោកនាយករដ្ឋមន្រ្តីក៏បានស្នើដល់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាឱ្យជួយណែនាំឱ្យបានទាន់ពេលវេលានិងមានការណែនាំជាលាយលក្ខណ៍អក្សរក្នុងករណីចាំបាច់ចំពោះខ្លឹមសារនៃវិស័យដែលបានចាត់ចែង និងគ្រប់គ្រង (ជាពិសេសក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច)។ ម្យ៉ាងវិញទៀត  ត្រួតពិនិត្យនិងជម្រុញឱ្យបានទៀងទាត់នូវស្ថានភាពអនុវត្តនៅតាមមូលដ្ឋាននិងអង្គភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

Top