• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចូលរួមសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ vov.vn)
 

នៅល្ងាចថ្ងៃទី៩ ខែសីហា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ដែលជាប្រធានប្តូរវេនខែសីហាឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រ ជាជាតិ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរក ថាសំខាន់មួយនៅក្នុងសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់តាមអនឡាញរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ពង្រឹងសន្តិសុខសមុទ្រ៖ វិស័យសហប្រតិ បត្តិការអន្តរជាតិ”។

នេះជាលើកដំបូងដែលក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំផ្លូវការដាច់ដោយឡែកមួយស្តីពីប្រធានបទសន្តិសុខដែនសមុទ្រ ក្នុងបរិបទនៃការកើនឡើងនូវបញ្ហាប្រឈមចំពោះសន្តិសុខដែនសមុទ្រនៅក្នុងពិភពលោកនិងក្នុងតំបន់។ នៅក្នុងសុន្ទរកថាអញ្ជើញថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញលើកឡើងអំពីគោលនយោបាយសំខាន់ៗរបស់បក្សនិងរដ្ឋស្តីពីសមុទ្រ ក្នុងនោះមានទាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្ររបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមអំពីសន្តិសុខដែនសមុទ្រ និងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top