• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong

នារសៀលថ្ងៃទី ២៩ ឧសភា នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងតំបន់ ក្នុងបរិបទនៃការរីករាលដាលជំងឺ COVID-19។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបថតៈ VGP)


ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពសហការជាមួយគ្នា ដើម្បីរក្សាសន្ទុះអភិវឌ្ឍន៍នៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សឹង្ហបុរី តាមរយៈការរក្សាទំនាក់ទំនង ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងបណ្តាកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាធានាខ្សែចង្វាក់ផ្គត់ ផ្គង់ប្រកបដោយនិរន្តរភាព ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនិងតំបន់ កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ ចំពោះកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខស្បៀងនិងស្វាគមន៍ក្រសួង ស្ថាប័នមុខងារនៃប្រទេសទាំងពីរធ្វើការសម្របសម្រួលគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយ ស្តីពីពាណិជ្ជកម្មអង្ករឲ្យបានឆាប់ ៗ តាមនោះ សិង្ហបុរីនឹងនាំចូលអង្កវៀតណាមប្រកបដោយស្ថិរភាពនិងយូរអង្វែង។ ភាគីទាំងពីរក៏បានឯកភាពគ្នាពិភាក្សាអំពីផែនការបើកផ្លូវហោះហើរឡើងវិញយ៉ាងឆាប់ៗនេះ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ រួមទាំងការប្រស្រ័យទាក់ទងរវាងប្រទេសទាំងពីរនៅពេលក្រោយជំងឺរាតត្បាតទៀតផង។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាព បន្តបង្កើនការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានអះអាងថា នឹងបន្តការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសវៀតណាម ដើម្បីទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សិង្ហបុរីក្នុងការសម្របសម្រួលទំនាក់ទំនងអាស៊ាន-EU សម្រាប់អាណត្តិ ២០១៨-២០២១។

នាយករដ្ឋមន្រ្តីទាំងពីររូបបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សេរីភាពនិងសន្តិសុខនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយបានឯកភាពគ្នាសហប្រតិបត្តិការដើម្បីថែរក្សាសាមគ្គីភាពនិងគោលជំហររួមរបស់អាស៊ានក៏ដូចជាជំរុញកិច្ចចរចាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) សមស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982)៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

ថ្លែងក្នុងនាមអាស៊ានអំពីកិច្ចសហប្រតិបត្តិការបង្រួញគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់ និងការអភិវឌ្ឍអនុតំបន់ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់ថា នេះជានិច្ច កាលជាខ្លឹមសារអាទិភាពរបស់អាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហ គមន៍; រំពឹងថា រុស្ស៊ីនឹងយកចិត្តទុកដាក់ និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះ កិច្ចខិតខំប្រឹងប្រែងជាអាទិភាពទាំងនេះរបស់អាស៊ាននាពេលខាងមុខ។

Top