• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី៖ គំរូឆ្នើមនីមួយៗគឺជាផ្កាក្រអូបមួយទងអំពីស្មារតី សីលធម៌ ការទទួលខុសត្រូវ និងការលះបង់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ៧៥ ឆ្នាំមុន គឺនាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៤៨ លោកប្រធានហូជីមិញបានចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ បំផុសចលនាប្រឡងប្រណាំងស្នេហាជាតិចំពោះបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ លោកបានចង្អុលបង្ហាញថា៖ ប្រឡងប្រណាំងគឺស្នេហាជាតិ ស្នេហាជាតិគឺត្រូវប្រឡងប្រណាំង ហើយអ្នកប្រឡងប្រណាំងគឺជាមនុស្សស្នេហាជាតិបំផុត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និង​លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ថតរូបជាមួយគំរូឆ្នើមទូទាំងប្រទេស។ រូបថត៖ VNA

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាលោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ  (១១ មិថុនា ១៩៤៨ - ១១ មិថុនា ២០២៣) នាព្រឹកថ្ងៃទី ១១ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការប្រឡងប្រណាំង និងប្រគល់រង្វាន់មជ្ឈឹមបានប្រារព្ធឡើងយ៉ាងឱឡារិកសន្និសីទលើកតម្កើងគំរូឆ្នើមទូទាំងប្រទេស។ សន្និសីទនេះទាក់ទាញបានការចូលរួមរបស់ ប្រតិភូឆ្នើមចំនួន ៧០០ នាក់ តំណាងសមូហភាព បុគ្គលឆ្នើម ពលករលើគ្រប់វិស័យ គ្រប់តំបន់ តំណាងឥស្សរជន បញ្ញវន្ត ក្រុមជនជាតិភាគតិច សាសនា សហគ្រិន យុវជនដែលមានទេពកោសល្យ។

អញ្ជើញថ្លែងក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ៧៥ ឆ្នាំមុន គឺនាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៤៨ លោកប្រធានហូជីមិញបានចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ បំផុសចលនាប្រឡងប្រណាំងស្នេហាជាតិចំពោះបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ លោកបានចង្អុលបង្ហាញថា៖ ប្រឡងប្រណាំងគឺស្នេហាជាតិ ស្នេហាជាតិគឺត្រូវប្រឡងប្រណាំង ហើយអ្នកប្រឡងប្រណាំងគឺជាមនុស្សស្នេហាជាតិបំផុត។

សេចក្ដីអំពាវនាវរបស់លោកប្រធានហូជីមិញបានលើកទឹកចិត្តដល់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលពង្រីកប្រពៃណីស្នេហាជាតិ ស្មារតីសាមគ្គីភាព ឆន្ទៈខ្លួនទីពឹងខ្លួន ជំនះពុះពារលើការលំបាកសាកល្បងជាច្រើន ផ្តួចផ្តើមគំនិតច្នៃប្រឌិតក្នុងផលិតកម្ម ការប្រយុទ្ធ រួមចំណែកជាក់ស្តែងក្នុងការកសាង និងការពារមាតុភូមិ។ ចាប់តាំងពីពេលនោះមក ការប្រឡងប្រណាំងស្នេហារជាតិបានក្លាយទៅជាចលនានៅទូទាំងប្រទេស ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនគ្រប់រូប ហើយទទួលបានលទ្ធផលដ៏គួរឲ្យកោតសរសើរ។ នេះជាកម្លាំងចលករដ៏សំខាន់សម្រាប់បដិវត្តន៍វៀតណាមសម្រេចបានជ័យជម្នះមួយទៅជ័យជម្នះមួយទៀត។

ក្នុងបរិបទដែលប្រទេសជាតិកំពុងមានកាលានុវត្តភាព គុណសម្បត្តិ និងប្រឈាមនឹងការលំបាកជាច្រើន ដើម្បីបំពេញបានកាន់តែប្រសើរឡើងនូវសេចក្ដីអំពាវនាវស្នេហារជាតិរបស់លោកប្រធានហូជីមិញ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួង ស្ថាប័ន អង្គភាពគ្រប់ជាន់ថ្នាក់បន្តជ្រួតជ្រាបយ៉ាងស៊ីជម្រៅស្មារតី “កាន់តែលំបាកគឺ ត្រូវកាន់តែប្រឡងប្រណាំង” លើកទឹកចិត្តដល់ស្មារតីហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម។ ទន្ទឹមនឹងនោះ បង្កើនការឃោសនាអំពីចលនាប្រឡងប្រណាំងស្នេហាជាតិក៏ដូចជាចូលរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះសីលធម៌ដ៏ល្អ ធ្វើឱ្យសង្គមកាន់តែល្អប្រសើរ និងមានសុភមង្គលផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top