• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី៖ “កសាងមជ្ឈមណ្ឌលពិព័រណ៍ជាតិដោយមានលំដាប់ថ្នាក់ពិភពលោកនិងតំបន់”

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃ គម្រោងមជ្ឈមណ្ឌលពិព័រណ៍ជាតិនៅឃុំ Co Loa ស្រុក Dong Anh ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ត្រូវតែកសាង មជ្ឈមណ្ឌលពិព័រណ៍ដោយមានលំដាប់ថ្នាក់ពិភពលោកនិងតំបន់ រួមចំណែកជំរុញ ឧស្សាហកម្មវប្បធម៌និងលេងកម្សាន្ត។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងមតិដឹកនាំ។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលត្រូវសម្រេចរួចរាល់ក្នុងពេល ឆាប់ៗនេះ ដើម្បីបម្រើ "ការតាំងពិព័រណ៍សមិទ្ធិផលរបស់ប្រទេសជាតិក្នុងឱកាសអបអរ សាទរខួបលើកទី ៨០ នៃជ័យជំនះបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិ (២ កញ្ញា ឆ្នាំ ១៩៤៥ - ២ ខែកញ្ញា ឆ្នាំ ២០២៥) ដើម្បីឱ្យ ប្រជាជនទទួលបានផលផ្នែកសិល្បៈ និងវប្បធម៌របស់ប្រទេសជាតិ ក្រោយពី ៨០ ឆ្នាំ នៃឯករាជ្យ ក៏ដូចជាបង្ហាញពីឋានៈថ្មីរបស់ប្រទេសជាតិ ក្រោយពីបុព្វហេតុផ្លាស់ប្ដូរថ្មីជា ច្រើនឆ្នាំមកនេះផងដែរ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖

“ត្រូវតែបង្កើតមជ្ឈមណ្ឌលពិព័រណ៍ដោយមានលំដាប់ថ្នាក់ពិភពលោក និង តំបន់។ វាបង្ហាញពីឋានៈជាតិ និងការរីកចម្រើនរបស់ប្រទេសជាតិក្រោយពីការផ្លាស់ ប្ដូរថ្មីជាច្រើនឆ្នាំមកនេះ។ នៅទីនោះ មានលំហមួយដ៏សក្តិសមនឹងប្រពៃណីប្រវត្តិ សាស្ត្រវីរភាពរបស់ប្រជាជាតិ និងការខិតខំប្រឹងប្រែងរបស់ប្រទេសជាតិ ដើម្បីជម្នះ ពុះពារលើការលំបាកបន្ទាប់ពីការផ្លាស់ប្ដូរថ្មីអស់រយៈពេល ៤០ ឆ្នាំ ព្រមទាំងរួមចំណែក ជំរុញឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មកម្សាន្តផងដែរ”៕

មជ្ឈមណ្ឌលពិព័រណ៍ជាតិ នៅស្រុក Dong Anh មានទំហំ ៩០ ហិកតា ស្ថិតក្នុង

ចំណោមមជ្ឈមណ្ឌលតាំងពិពណ៌ធំជាងគេទាំង ១០ នៅលើពិភពលោក។ 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បញ្ជាឱ្យបើកការដ្ឋានសាងសង់ស្ពាន Tu Lien ទីក្រុងហាណូយ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បញ្ជាឱ្យបើកការដ្ឋានសាងសង់ស្ពាន Tu Lien ទីក្រុងហាណូយ

ហេតុដូច្នេះ ការវិនិយោគកសាងស្ពាន Tu Lien នឹងបង្កើតការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃ ខ័ណ្ឌស្រុកនានាក្នុងទីក្រុងហាណូយ; តភ្ជាប់ខេត្ត ក្រុងក្នុងតំបន់ តភ្ជាប់ប្រទេសទាំង មូល និងតភ្ជាប់អន្តរជាតិតាមរយៈអាកាសយានដ្ឋាន Noi Bai និងព្រលានយន្តហោះ Gia Binh។

Top