ព័ត៌មាន
លោកនាយករដ្ឋមន្ត្រីអញ្ជើញមកដល់ទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅប្រទេសអឺរ៉ុបចំនួន៣
ក្នុងដំណើរទស្សនកិច្ចការងាររយៈពេល
១០ ថ្ងៃ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ មានកាលវិភាគដ៏មមាញឹក
ដោយមានសកម្មភាពជាង ៨០។ ក្នុងនោះ ចូលរួមសន្និសីទ UNOC ៣
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញតំណាងប្រទេសអាស៊ីអាគ្នេយ៍
ថ្លែងសុន្ទរកថាសំខាន់; ធ្វើសហប្រធានកិច្ចប្រជុំកំពូលស្តីពីតំបន់ដីសណ្តក្នុងពិភពលោកជាមួយប្រធានាធិបតីអ៊ីរ៉ាក់;
អញ្ជើញចូលរួមវេទិកាហិរញ្ញវត្ថុនិងសេដ្ឋកិច្ចបៃតង នៅទីក្រុងម៉ូណាកូ
ជាភ្ញៀវពិសេស...។
ក្នុងឱកាសចូលរួមសន្និសីទ
UNOC ៣ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ
មានជំនួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិជាង ២០
ដែលចូលរួមសន្និសីទដូចជា៖ ស្តេចហ្ស៊កដានី
ប្រធានាធិបតីប៉េរូ ប៉ាឡៅ កូស្តារីកា នាយករដ្ឋមន្ត្រីក្រិក អេស្ប៉ាញ ព័រទុយហ្គាល់
ទូវ៉ាលូ សាឡូម៉ូន អនុប្រធានរដ្ឋចិន...; ថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិដូចជា៖
ប្រធានមហា សន្និបាតអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ
ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប អគ្គនាយកអង្គការអប់រំ
វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារ
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ មានសកម្មភាពទ្វេភាគីនៅប្រទេសបារាំង
ដំណើរទស្សនកិច្ចជាផ្លូវការនៅអេស្តូនី និងស៊ុយអែត។ នៅក្នុងប្រទេសទាំង៣នៅអឺរ៉ុប
លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សា
និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងនេះ។
ដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី
លោក ហ្វាម មិញ ជិញ ទៅកាន់ប្រទេសអឺរ៉ុបចំនួនបី ទទួលបានលទ្ធផលសំខាន់ៗ
និងជាក់ស្តែងជាច្រើន។ នោះគឺជាការអះអាងនូវចំណាប់អារម្មណ៍ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់បណ្តាប្រទេសជាមួយវៀតណាម
ក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ
បន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងបណ្តាប្រទេសឱ្យកាន់តែស៊ីជម្រៅ
ដើម្បីផលប្រយោជន៍របស់ភាគីនីមួយៗ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ
និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕






