ព័ត៌មាន
លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីការកសាងផ្លូវតភ្ជាប់អាកាសយានដ្ឋាន Gia Binh ជាមួយទីក្រុងហាណូយ
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ
តំបន់ដែលមានថាមពលខ្លាំងក្លានិងប៉ូលកំណើននៅតំបន់ដីសណ្ដទន្លេក្រហម
មានតែអាកាសយានដ្ឋានធំតែមួយប៉ុណ្ណោះនៅទីក្រុងហាណូយ គឺអាកាសយានដ្ឋាន Noi
Bai ហើយឥឡូវកំពុងលើសចំណុះ។ ដូច្នេះ
តម្រូវការគឺត្រូវមានអាកាសយានដ្ឋានប្រើប្រាស់ពីរ បម្រើទាំងសន្តិសុខជាតិ
ការពារជាតិផង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង សំដៅកាត់បន្ថយបន្ទុកលើអាកាសយានដ្ឋាន Noi
Bai។ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា
ចាំបាច់ត្រូវរៀបចំផែនការអាកាស យានដ្ឋាន Gia Binh ឱ្យស្របតាមស្តង់ដារអន្តរជាតិកម្រិត
4E និងត្រូវអនុវត្តដំណាក់កាលទី ២ នៃគម្រោងអាកាសយានដ្ឋាន Gia
Binh ឱ្យបានឆាប់រហ័ស ខណៈដែលដំណាក់កាលទី ១ កំពុងសាងសង់ ជៀសវាងការខ្ជះខ្ជាយពេលវេលា
កម្លាំង និងធនធាន។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យស្រាវជ្រាវខ្សែផ្លូវ
និងផែនការតភ្ជាប់អាកាសយានដ្ឋាន Gia Binh ជាមួយរដ្ឋធានីហាណូយ
ដែលនឹងត្រូវបង្ហើយក្នុងរយៈពេល ២ ឆ្នាំយ៉ាងយូរបំផុត។ លើសពីនេះ
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាងសង់តំបន់ឡូហ្គីស្ទិចនៅអាកាសយានដ្ឋាន Gia
Binh ក្នុងទិសដៅទំនើប ឆ្លាតវៃ អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce)
បង្កើនប្រសិទ្ធភាពនៃមូលនិធិដីនៅសងខាងផ្លូវ
និងធានាបាននូវបរិស្ថានបៃតង ស្រស់ស្អាត៕





