• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២៦ របស់ក្រសួងសំណង់

នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២៦ របស់ក្រសួងសំណង់។
លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

ថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តម្រូវការសម្រាប់ឆ្នាំ ២០២៦ គឺខ្ពស់ណាស់ ក្នុងនោះកំណើនត្រូវឈានដល់ពីរខ្ទង់។ ដូច្នេះ វិស័យសំណង់ត្រូវតែខិតខំដើម្បីកំណើនពីរខ្ទង់ ដែលជាចម្បងគឺកំណើនបៃតង និងកំណើនឌីជីថល។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួង និងវិស័យសំណង់ត្រូវអនុវត្តន៍ “ការទម្លុះទម្លាយចំនួន ៦” រួមមាន៖ ការទម្លាយក្នុងការត្រិះរិះនិងចក្ខុវិស័យ; ការទម្លុះទម្លាយក្នុងការកៀរគរធនធានដើម្បីអនុវត្តគម្រោងជាតិសំខាន់ៗ; ការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចពុធ្ធិ; ភាពជោគជ័យក្នុងការអភិវឌ្ឍលំនៅដ្ឋានសង្គម ដោយធានាការបង្ហើយការ សាងសង់លំនៅដ្ឋានសង្គមចំនួន ១លានខ្នង មុនកាលកំណត់នៅឆ្នាំ ២០២៨ ពីរឆ្នាំមុនពេលកំណត់។

ទាក់ទងនឹងគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ត្រូវមានការទម្លុះទម្លាយក្នុងការត្រិះរិះ  និងចក្ខុវិស័យ ដោយធានាបាននូវហេដ្ឋារចនាសម្ព័ន្ធរលូន ត្រូវជ្រើសរើសវិធីសាស្រ្តវិនិយោគសម្រាប់គម្រោងនេះក្នុងខែមករា ឆ្នាំ ២០២៦៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម គឺលោក Bader Abdullah Almatrooshi។

Top