• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញ​ទៅ​ទស្សនា​មូលដ្ឋាន​សេដ្ឋកិច្ចសង្គមនៅខេត្ត Hai Duong

សិក្សាស្រាវជ្រាវគោលនយោបាយថែទាំដល់ជីវភាពខាងសំភារៈ ស្មារតី ផ្តោតលើការបណ្តុះបណ្តាល បំពាក់បំប៉ន លើកកម្ពស់គុណភាពជួរគ្រូបង្រៀន បុគ្គលិក កម្មាភិបាលគ្រប់គ្រងនៃមជ្ឈមណ្ឌលគាំពារសង្គម។
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh 

ក្នុងកម្មវិធីការងារនៅខេត្ត Hai Duong នារសៀលថ្ងៃទី ១៥ មីនា លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាល អញ្ជើញទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្ត និងជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចំកាត់ Ford វៀតណាម នៅរោងចក្រផលិត តម្លើងរថយន្ត Ford វៀតណាម។ នៅមជ្ឈមណ្ឌលគាំពារសង្គម Hai Duong ដែលកំពុងគ្រប់គ្រង ចិញ្ចឹមបីបាច់ថែរក្សាមនុស្សចាស់ជរាឯកោ ជនពិការ កុមារពិការចំនួន ៥០០ នាក់ ដែលមានស្ថានភាពរស់នៅលំបាកពិសេស លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យខេត្ត Hai Duong បន្តអនុវត្តន៍គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋស្ដីពីការងារគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ សិក្សាស្រាវជ្រាវគោលនយោបាយថែទាំដល់ជីវភាពខាងសំភារៈ ស្មារតី ផ្តោតលើការបណ្តុះបណ្តាល បំពាក់បំប៉ន លើកកម្ពស់គុណភាពជួរគ្រូបង្រៀន បុគ្គលិក កម្មាភិបាលគ្រប់គ្រងនៃមជ្ឈមណ្ឌលគាំពារសង្គម។ លើសពីនេះទៅទៀត វិនិយោគលើមូលដ្ឋានសំភារៈ បរិក្ខារ បម្រើការថែទាំមនុស្សចាស់ជរាឯកោ  និងកុមារ ដែលមានស្ថានភាពរស់នៅលំបាកពិសេសនៅមជ្ឈមណ្ឌល។

ក្នុងជំនួបធ្វើការជាមួយក្រុមហ៊ុនចំកាត់ Ford វៀតណាម លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Ford បន្តពង្រីកការវិនិយោគ ហើយវិនិយោគ និងផ្ទេរប្រគល់បច្ចេកវិទ្យាថ្មី  និងវិទ្យាសាស្ត្រគ្រប់គ្រងថ្មីរបស់ Ford ដល់សហគ្រាសវៀតណាម ព្រមទាំងចូលរួមបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់ខេត្ត Hai Duong និយាយដោយឡែក និងវៀតណាមនិយាយរួម។ លោកនាយករដ្ឋមន្ត្រីបានសន្យាថា រដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ព្រមទាំងបង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាសបរទេស ក្នុងនោះមាន Ford មកបណ្តាក់ទុនប្រកបដោយប្រសិទ្ធភាពនៅវៀតណាមផងដែរ៕

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top