• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ធានាតួនាទីនាំមុខគេនៃថវិកាមជ្ឈិម

នាព្រឹកថ្ងៃទី ២៩ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួងហិរញ្ញវត្ថុ ស្តីពីស្ថានភាពនៃការអនុវត្តភារកិច្ចក្នុងប៉ុន្មានខែដើមឆ្នាំ ២០២៦ ទិសដៅ និងភារកិច្ចសំខាន់ៗសម្រាប់ដំណាក់កាលខាងមុខ។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ធ្វើការជាមួយធនាគាររដ្ឋវៀតណាម។ រូបថត៖ VOV

ដូច្នេះហើយ នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងហិរញ្ញវត្ថុធានាតួនាទី​នាំមុខ​គេ​នៃថវិកា​មជ្ឈិម និងអព្យាក្រឹតភាពនៃគោលនយោបាយពន្ធដារ​; ស្រាវជ្រាវ និងកែលម្អបទប្បញ្ញត្តិលើការដាក់ពន្ធផ្សេងៗ អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាពនូវ​គោលនយោបាយស្តីពីការលើកលែងពន្ធ ថ្លៃសេវា ដើម្បីគាំទ្រដល់​សហគ្រាសនិងប្រជាជន។ បង្កើនវិន័យ និងសណ្តាប់ធ្នាប់ ជំរុញការបែងចែក និងការបញ្ចេញ​ទុនវិនិយោគសាធារណៈ បែងចែកដើមទុនលើវិស័យសំខាន់ៗ និងប្តេជ្ញា​ប្រយុទ្ធប្រឆាំងនឹងការចំណាយ​បែកខ្ញែក និងខ្ចាត់ខ្ចាយ។

នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ​មាន​វិធានការរឹងមាំដើម្បីអភិវឌ្ឍទីផ្សារភាគហ៊ុនទៅជាបណ្តាញដ៏​សំខាន់សម្រាប់កៀងគ​រដើមទុនរយៈពេលមធ្យម និងរយៈពេលវែងនៃខឿនសេដ្ឋកិច្ច។ ពន្លឿនការធ្វើវិសោធនកម្ម និងសុក្រឹត្យសេចក្តីព្រាង​សេចក្តីសម្រេច​ចិត្ត​ស្តីពីមូលប័ត្រសហគ្រាស។ ទន្ទឹមនឹងនោះ ត្រូវកែលម្អបរិយាកាសវិនិយោគ និងអាជីវក​ម្ម កាត់បន្ថយនីតិវិធីរដ្ឋបាល លក្ខខណ្ឌធ្វើ​អាជីវក​ម្ម រយៈពេលអនុវត្ត និងថ្លៃលើការអនុលោម; ជាពិសេស ត្រូវសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីសិក្សាស្រាវជ្រាវ និងកសាងឃ្លាំងបម្រុងប្រេងឥន្ធនៈយុទ្ធសាស្ត្រជាតិ ដើម្បីធានាសន្តិសុខថាមពល៕​

តាម​ vovworld.vn/km-KH

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top