ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ស្នើឱ្យខេត្ត ត្វៀនក្វាង បន្តជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំ
ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ អត្រាកំណើន GRDP របស់ខេត្តសម្រេចបាន ៧,៧២%
ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំកន្លងមក។
គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការប្រកបដោយស្ថិរភាព និងរលូន។
បរិយាកាសវិនិយោគ និងអាជីវកម្មបានបង្ហាញពីភាពប្រសើរឡើងជាជំហានៗ។
ថ្លែងសុន្ទរកថាសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង
បានចាត់ទុកថា
ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់គឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ខេត្ត
ត្វៀនក្វាង ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត អនុវត្តភារកិច្ច
និងដំណោះស្រាយយ៉ាងម៉ឺងម៉ាត់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេល ៦ ខែចុងឆ្នាំ។
ថ្នាក់ដឹកនាំខេត្តត្រូវតាមដានយ៉ាងដិតដល់ និងជំរុញការអនុវត្ត ដោះស្រាយការលំបាក
និងឧបសគ្គលើគ្រប់វិស័យឱ្យបានឆាប់រហ័ស។ល។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានចាត់ទុកថា ខេត្តត្វៀនក្វាង
គួរតែផ្តោតលើការពន្លឿនការបើកចំណាយដើមទុនវិនិយោគសាធារណៈ ដោយខិតខំសម្រេចបាន ១០០%
នៅចុងឆ្នាំ ២០២៦ និងសំរេចការប្រគល់ផែនការវិនិយោគសាធារណៈ រយៈពេលមធ្យម ដំណាក់កាល
២០២៦ - ២០៣០ ឱ្យបានឆាប់ៗ៕





