• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល និងគណៈអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការបក្សរដ្ឋាភិបាល

នាព្រឹកថ្ងៃទី ៩ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល និងគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សរដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល និងគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សរដ្ឋាភិបាល។ រូបថត៖ Duong Giang/TTXVN

ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពនៃការដោះស្រាយការលំបាក និងឧបសគ្គសម្រាប់គម្រោងដែលនៅតែជាប់គាំង លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យខុទ្ទកាល័យរដ្ឋាភិបាលនិងក្រសួងហិរញ្ញវត្ថុ ​សម្របសម្រួលជាមួយក្រសួង វិស័យ និងមូលដ្ឋាន ក្រោមការដឹកនាំរបស់លោក​ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង ដើម្បីសុក្រឹត្យសេចក្តីព្រាងរបាយការណ៍របស់រដ្ឋាភិបាល ដាក់ជូនស្ថាប័ន​មានសមត្ថកិច្ច ស្តីពីស្ថានភាព និងលទ្ធផលនៃការដោះស្រាយការលំបាកនិងឧបសគ្គសម្រាប់គម្រោងដែលនៅតែ​ជាប់គាំង​; ហើយទន្ទឹមនឹងនោះ ប្រមូលមតិយោបល់លើការពង្រីកវិសាលភាព និងមុខ​សញ្ញានៃការដោះស្រាយឧបសគ្គ សម្រាប់គម្រោងដែលមានភាព​ជាប់គាំង​រយៈពេលវែង ដើម្បីនាំយកធនធានមកបម្រើការ​អភិវឌ្ឍន៍ ជៀសវាងការខ្ជះខ្ជាយធនធានរបស់រដ្ឋ ប្រជាជន និងសហគ្រាស​។

ទិដ្ឋភាពនៃសម័យ​ប្រជុំ។ រូបថត៖ Duong Giang/TTXVN

មាន​មតិ​ដឹកនាំការសុក្រឹត្យបទបញ្ញាតិការងាររបស់រដ្ឋាភិបាល និងបំពេញស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំរបស់​រដ្ឋាភិបាលស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងលេខ ០៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យក្រសួង វិស័យ និងស្ថាប័នពាក់ព័ន្ធ បំពេញឯកសារទាំងនេះ ហើយដាក់ជូនថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បី​ពិចារណានៅសប្តាហ៍​ខាងមុខ​។ ក្នុង​នោះ បទបញ្ញាតិការងាររបស់រដ្ឋាភិបាលត្រូវតែផ្អែកលើមុខងារ និងភារកិច្ចដូចដែលបានកំណត់ដោយបក្ស និងច្បាប់របស់រដ្ឋ ទន្ទឹមនឹងនោះ ត្រូវ​ផ្លាស់​ប្តូរថ្មី​ការគិត និងវិធីសាស្រ្តដើម្បីលើក​កម្ពស់សុពលភាព និងប្រសិទ្ធភាពនៃ​ក្បាល់​ម៉ាស៊ីន តាមការ​ណែនាំ​របស់លោក​​អគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម៕

តាម vovworld.vn/km-KH

ខិតខំប្រឹងប្រែងសម្រេចបានកំណើន២ខ្ទង់ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ខិតខំប្រឹងប្រែងសម្រេចបានកំណើន២ខ្ទង់ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

បន្តសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ នៅរសៀលថ្ងៃទី៩ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានបង្ហាញរបាយការណ៍ស្តីពីការវាយតម្លៃបំពេញបន្ថែមនៃលទ្ធផលអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៥; ស្ថានភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ២០២៦។

Top