• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ “មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិត្រូវតែបង្កើតលំហសម្រាប់សសរស្តម្ភថ្មីនៃប្រព័ន្ធហិរញ្ញវត្ថុនាពេលអនាគត”

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាមត្រូវតែម្ចាស់ការដឹកនាំគំរូហិរញ្ញវត្ថុថ្មី បង្កើតលំហសម្រាប់វិស័យដែលទើបលេចចេញ សសរស្តម្ភថ្មីនៃប្រព័ន្ធហិរញ្ញវត្ថុជាតិនាពេលអនាគត។

សមាជិកគណៈកម្មាធិការដឹកនាំមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ (រូបថត៖ VNA)

នេះត្រូវបានសង្កត់ធ្ងន់ដោយនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នៅក្នុងសន្និសីទអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២ ខែសីហា នៅទីក្រុងហូជីមិញ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅសន្និសីទ។ (រូបថត៖ VNA)

នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា ការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រកបដោយជោគជ័យនឹងនាំមកនូវផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយដល់វៀតណាម។ ជាក់ស្ដែង ទាក់ទងនឹងលំហូរទុន IFC ជួយវៀតណាមតភ្ជាប់ជាមួយទីផ្សារហិរញ្ញវត្ថុសកល តាមនោះទាក់ទាញស្ថាប័នហិរញ្ញវត្ថុ និងលំហូរទុនវិនិយោគអន្តរជាតិ ព្រមទាំងបង្កើនប្រសិទ្ធភាព និងជំរុញធនធានក្នុងស្រុកផងដែរ។ អំពីសេវាកម្ម IFC ជួយអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសេវាកម្មហិរញ្ញវត្ថុ- ធនាគារតាមស្តង់ដារអន្តរជាតិទំនើប។ ទាក់ទងនឹងទីផ្សារ IFC បង្កើតការអភិវឌ្ឍផ្នែកគុណភាពគួរឲ្យកត់សម្គាល់សម្រាប់ទីផ្សារហិរញ្ញវត្ថុវៀតណាម ដោយជួយទីផ្សារឱ្យដំណើរការប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងខិតជិតស្តង់ដារអន្តរជាតិ។ ចំពោះឋានៈជាតិ IFC បានលើកកំពស់តួនាទី កិត្យានុភាព និងឥទ្ធិពលរបស់វៀតណាមលើឆាកអន្តរជាតិ ជួយប្រទេសជាតិចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃសេដ្ឋកិច្ចសកល។ លោកលោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖

"យើងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ មិនត្រឹមតែដើម្បីទទួលវិនិយោគិនប៉ុណ្ណោះទេ ថែមទាំងត្រូវតែដឹកនាំគំរូហិរញ្ញវត្ថុថ្មី បង្កើតលំហសម្រាប់វិស័យដែលទើបលេចចេញ បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍទ្រព្យសកម្មឌីជីថល សេដ្ឋកិច្ចបៃតង សសរស្តម្ភថ្មីនៃប្រព័ន្ធហិរញ្ញវត្ថុនាពេលអនាគត។ តាមនោះ បង្កើតឥទ្ធិពលយ៉ាងទូលំទូលាយរវាងគំរូហិរញ្ញវត្ថុថ្មី និងសេដ្ឋកិច្ចពិត បម្រើផលិតកម្ម បង្កើតតម្លៃបន្ថែមសម្រាប់កម្មវត្ថុពាក់ព័ន្ធទាំងអស់រួមវិភាគទាន រួមគ្នាស្ថាបនាសម្រាប់ការអភិវឌ្ឍនាពេលអនាគត”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ផ្តោតលើការជំនះពុះពារលើផលវិបាកនៃជំនន់ទឹកភ្លៀងនិងការបាក់ដីនៅ Dien Bien, Son La និង Nghe An

ផ្តោតលើការជំនះពុះពារលើផលវិបាកនៃជំនន់ទឹកភ្លៀងនិងការបាក់ដីនៅ Dien Bien, Son La និង Nghe An

ក្នុងឯកសារចុះនាថ្ងៃទី២ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានបញ្ជាឱ្យមូលដ្ឋាន ក្រសួងនិងផ្នែកពាក់ព័ន្ធ ផ្ដោតសំខាន់លើការជំនះពុះពារលើផលវិបាកដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ការបាក់ដី នៅខេត្ត Dien Bien ខេត្ត Son La និងខេត្ត Nghe An ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

Top