• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ “ប្រាកដជាត្រូវសម្រេចការសាងសង់ផ្លូវហាយវេយ៉ាងហោចណាស់ ៣០០០ គីឡូម៉ែត្រក្នុងឆ្នាំនេះ”

"ប្រាកដជាត្រូវសម្រេចការសាងសង់ផ្លូវហាយវេយ៉ាងហោចណាស់ ៣០០០ គីឡូម៉ែត្រក្នុងឆ្នាំនេះ ដោយមានស្មារតីប្តេជ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់បំផុត"។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅសន្និសីទ។ (រូបថត៖ VNA)
នេះត្រូវបានសង្កត់ធ្ងន់ដោយនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ក្នុង សន្និសីទអនឡាញបូកសរុបការងារ ៦ ខែដើមឆ្នាំនៃគណៈកម្មាធិការរដ្ឋដឹកនាំ សំណង់និងគម្រោងជាតិសំខាន់ៗ ក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន និងបូកសរុប ការប្រឡងប្រណាំង “៥០០ថ្ងៃទាំងយប់ ប្រឡងប្រណាំងសម្រេចផ្លូវហាយវេ ៣០០០ គីឡូម៉ែត្រ” ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ៣១ កក្កដា នៅទីក្រុងហាណូយ។
ថ្លែងក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា ចាប់ពី ពេលនេះរហូតដល់ដំណាច់ឆ្នាំនៅសល់តែ ៥ ខែទៀតប៉ុណ្ណោះ បន្ទុកការងារនៅតែមាន ច្រើន ខណៈដែលតម្រូវការគឺថា ហេដ្ឋារចនាសម្ព័ន្ធត្រូវដើរមុន ត្រួសត្រាយផ្លូវ ធ្វើជា មូលដ្ឋានគ្រឹះ បង្កើតបុព្វបទសម្រាប់ផ្នែកនិងមូលដ្ឋាននានា បង្កើតសន្ទុះថ្មីសម្រាប់ ប្រទេសជាតិ បើកលំហអភិវឌ្ឍន៍ថ្មី បង្កើនកម្លាំងប្រកួតប្រជែងនៃផលិតផលនៅក្នុង ស្រុក និងអន្តរជាតិ ជាពិសេសក្នុងបរិបទដែលប្រទេសទាំងមូលទើបតែបានបញ្ចប់រយៈ ពេល ១ ខែនៃការរៀបចំប្រតិបត្តិការគំរូរអាជ្ញាធរមូលដ្ឋាន ២ កម្រិត។ ដោយហេតុនេះ លោកនាយករដ្ឋមន្រ្ដី បានស្នើថា៖
"ប្រាកដជាត្រូវសម្រេចផ្លូវហាយវេយ៉ាងហោចណាស់ ៣០០០ គីឡូម៉ែត្រចាប់ពី ពេលនេះរហូតដល់ចុងឆ្នាំ ២០២៥ នេះគឺជាគោលដៅដែលមហាសន្និបាតបក្សបាន ដាក់ចេញ។ ដោយសារតែលក្ខណៈ និងអត្ថន័យនៃភារកិច្ច យើងចាត់ទុកនេះជាបទ បញ្ជានៃបេះដូង ស្មារតីទទួលខុសត្រូវខ្ពស់បំផុតជាមួយនឹងស្មារតីនៃបដិវត្តខែសីហា"៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top