• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បញ្ជាឱ្យបើកការដ្ឋានសាងសង់ស្ពាន Tu Lien ទីក្រុងហាណូយ

ហេតុដូច្នេះ ការវិនិយោគកសាងស្ពាន Tu Lien នឹងបង្កើតការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃ ខ័ណ្ឌស្រុកនានាក្នុងទីក្រុងហាណូយ; តភ្ជាប់ខេត្ត ក្រុងក្នុងតំបន់ តភ្ជាប់ប្រទេសទាំង មូល និងតភ្ជាប់អន្តរជាតិតាមរយៈអាកាសយានដ្ឋាន Noi Bai និងព្រលានយន្តហោះ Gia Binh។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគ កសាងស្ពាន Tu Lien រដ្ឋធានីហាណូយ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគ កសាងស្ពាន Tu Lien រដ្ឋធានីហាណូយ។

ថ្លែងមតិនៅព្រឹត្តិការណ៍និងបញ្ជាឱ្យចាប់ផ្តើមគម្រោងនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយមិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និង ជាមជ្ឈមណ្ឌលផ្លាស់ប្តូរអន្តរជាតិនៃប្រទេសទាំងមូលទៀតផង។ ហេតុដូច្នេះ ការ វិនិយោគកសាងស្ពាន Tu Lien នឹងបង្កើតការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃ ខ័ណ្ឌស្រុកនានាក្នុងទីក្រុងហាណូយ; តភ្ជាប់ខេត្ត ក្រុងក្នុងតំបន់ តភ្ជាប់ប្រទេសទាំង មូល និងតភ្ជាប់អន្តរជាតិតាមរយៈអាកាសយានដ្ឋាន Noi Bai និងព្រលានយន្តហោះ Gia Binh។ ក្នុងនោះ តភ្ជាប់តំបន់ខាងក្នុងទីក្រុងហាណូយជាមួយមជ្ឈមណ្ឌលតាំង ពិពណ៌ជាតិ អភិវឌ្ឍន៍ស្រុក Dong Anh ទៅជាមជ្ឈមណ្ឌលវប្បធម៌ និងសេវាកម្មដ៏ធំនៃ រដ្ឋធានី ប្រទេសទាំងមូល ដោយមានលំដាប់អន្តរជាតិ; បង្កើនការតភ្ជាប់គមនាគមន៍; កាត់បន្ថយថ្លៃដើមឡូជីស្ទីក និងថ្លៃដើមចូលសម្រាប់សហគ្រាស; អភិវឌ្ឍន៍ទេសចរណ៍; បើកលំហអភិវឌ្ឍន៍ថ្មី; រួមចំណែកសម្រេចបានគោលដៅកំណើន ៨% ក្នុងឆ្នាំនេះ និងចំនួនពីរខ្ទង់ក្នុងឆ្នាំបន្ទាប់ៗ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យអាជ្ញាធរទីក្រុងហាណូយខិតខំប្រឹងប្រែង បំពេញការបោសសំអាតទីតាំង និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ អង្គភាពអនុវត្តន៍គម្រោងស្ពាន Tu Lien ប្រកបដោយជោគជ័យ និងក្លាយជាសំណង់ និមិត្តសញ្ញាថ្មីរបស់រដ្ឋធានី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សហគមន៍ជនវៀតណាមនៅកម្ពុជាប្រារព្ធខួបលើកទី១៣៥ ទិវាកំណើតលោកប្រធានហូជីមិញ

សហគមន៍ជនវៀតណាមនៅកម្ពុជាប្រារព្ធខួបលើកទី១៣៥ ទិវាកំណើតលោកប្រធានហូជីមិញ

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានប្រារព្ធពិធីអុជធូបយ៉ាងឧឡារិក ដើម្បីរំលឹកខួបលើកទី ១៣៥ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៥)។

Top