ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យដាក់ពង្រាយ ឲ្យបានឆាប់នូវដំណោះស្រាយ ជំរុញគម្រោងផ្លូវដែកស្តង់ដារ ឡាវកៃ – ហាណូយ - ហាយហ្វុង ដើម្បីចាប់ផ្តើមសាងសង់តាមការគ្រោងទុកនាថ្ងៃទី ១៩ ខែធ្នូ ខាងមុខ; ពិនិត្យឡើងវិញ និងវាយតម្លៃការងារឈូសឆាយសំអាតផ្ទៃដីសម្រាប់ខ្សែផ្លូវដែកល្បឿន លឿនខាងជើង-ខាងត្បូងនៅតាមមូលដ្ឋាននានា ក៏ដូចជាស្នើភារកិច្ច និងដំណោះស្រាយ ដើម្បីអនុវត្តន៍សំណង់ និងគម្រោងក្នុងវិស័យផ្លូវដែកក្នុងប៉ុន្មានខែដែលនៅ សល់ក្នុងឆ្នាំនេះ និងពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖
"ជំរុញគម្រោងផ្លូវដែក ឡាវកៃ - ហាណូយ - ហាយហ្វុង ដើម្បីចាប់ផ្តើមសាង សង់ដំណាក់កាលទី ១ នៅថ្ងៃទី ១៩ ខែធ្នូ។ ពិនិត្យឡើងវិញនិងអនុវត្តន៍ការឈូសឆាយ សម្អាតផ្ទៃដីសម្រាប់ខ្សែផ្លូវដែកល្បឿនលឿនខាងជើង - ខាងត្បូង។ អាជ្ញាធរមូលដ្ឋាន ត្រូវតែឈានមុខមួយជំហានក្នុងការឈូសឆាយសម្អាតផ្ទៃដី។ យោងតាមសេចក្តី សម្រេចចិត្តរបស់រដ្ឋសភា អាជ្ញាធរមូលដ្ឋានត្រូវតែអនុវត្តន៍ការងារសម្អាតផ្ទៃដី”៕







