• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅស៊ុយអែត

កាលពីយប់ថ្ងៃទី ១១ មិថុនា (ម៉ោងក្នុងតំបន់) បន្ទាប់ពីចុះចតនៅអាកាសយាន ដ្ឋានអន្តរជាតិ Arlanda ក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត នាយករដ្ឋមន្ត្រីវៀត ណាមលោក ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀត ណាមបានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និង សហគមន៍ជនវៀតណាម នៅព្រះរាជាណាចក្រស៊ុយអែត។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅស៊ុយអែត។ (រូបថត៖ VNA)

 
ក្នុងជំនួបនេះ តំណាងបញ្ញវន្តវៀតណាមនៅស៊ុយអែតបានសម្ដែងនូវបំណងចង់ ពង្រឹងទំនាក់ទំនងជាមួយអ្នកជំនាញក្នុងស្រុក ជួយសម្រួលដល់ការផ្ទេរនិងអនុវត្ត បច្ចេកវិទ្យាជឿនលឿន ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយ កត់សម្គាល់នូវ ទឹកចិត្តរបស់បងប្អូនអាណិកជនវៀតណាមនៅប្រទេសស៊ុយអែត លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សហគមន៍ជនវៀតណាមនៅអឺរ៉ុបខាងជើងគឺជាសហគមន៍ដ៏ សាមគ្គីនិងជោគជ័យ ដោយមានចំនួននិស្សិតមិនសូវច្រើនទេ ប៉ុន្តែស្ថិតក្នុងវិស័យ សំខាន់ៗរបស់ប្រទេសជាតិ ហើយបញ្ហាដែល សហគមន៍បានចែករំលែក និងផ្លាស់ប្តូរ ដូចជា៖ សុខាភិបាល នុយក្លេអ៊ែរ បញ្ញាសិប្បនិមិត្ត (AI) សុទ្ធតែជាវិស័យសំខាន់ សម្រាប់ប្រទេសជាតិ និងពិភពលោក។
លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសេចក្ដីស្រឡាញ់ និងការគាំទ្រដ៏ធំធេង ដែលរដ្ឋាភិបាល និងប្រជាជនស៊ុយអែតបានផ្តល់ឲ្យវៀតណាមក្នុងអតីតកាល ហើយ បានស្នើឲ្យសហគមន៍
ជនវៀតណាមនៅស៊ុយអែតបន្តលើកកំពស់តួនាទីជាស្ពានជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីល្អរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ "យើងធ្វើការឱ្យស៊ុយអែត ក៏ដូចជាធ្វើការសម្រាប់ជាតិយើងដែរ។ នេះគឺជា វប្បធម៌ស្នូល ជាតម្លៃជាតិរបស់យើង។ យើងបង្ហាញពីស្មារតីមិត្តភាព សមភាព និងការ រួមចំណែករបស់យើងចំពោះប្រទេសស៊ុយអែត"៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top