• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង (អាស៊ាន+៣)

បន្តសកម្មភាពនៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូ នៅព្រឹកថ្ងៃទី ២៧ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ រួមជាមួយមេដឹកនាំនៃ ប្រទេសអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន+៣ លើកទី២៨ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំកំពូលអាស៊ានជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង (អាស៊ាន+៣)។ (រូបថត៖ Lai Hoa/VOV)

នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសម្ដែងនូវគោល បំណងថា អាស៊ាន+៣ នឹងរួបរួមគ្នាកាន់តែជិតស្និទ្ធ តភ្ជាប់ទំនាក់ទំនងកាន់តែមាន ប្រសិទ្ធភាព និងច្នៃប្រឌិតកាន់តែខ្លាំងក្លា ដើម្បីបន្តអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងចីរភាព ព្រមទាំងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម និងការ តក់ស្លុតពីខាងក្រៅ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មិនថាក្នុងបញ្ហាឧបទ្វីប កូរ៉េ បញ្ហាសមុទ្រខាងកើត ឬបញ្ហាណាមួយ កត្តាសំខាន់បំផុតគឺថា ប្រទេសនានាត្រូវ គោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ មានការសន្ទនាដោយស្មោះត្រង់ សហការ ដោយស្មោះស្ម័គ្រ ជឿទុកចិត្ត និងគោរពគ្នាទៅវិញទៅមក ដោះស្រាយជម្លោះដោយសន្តិវិធី រួមគ្នាបង្កើតរចនាសម្ព័ន្ធតំបន់ដែលបើកចំហ បរិយាប័ន្ន តម្លាភាព និងផ្អែកលើច្បាប់ ដោយមានអាស៊ានដើរតួនាទីមជ្ឈភាព។

បញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន+៣ បានអនុម័តលើសេចក្តីប្រកាស ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

លោកប្រធានរដ្ឋសភាអញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុងហូជីមិញ

លោកប្រធានរដ្ឋសភាអញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុងហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) នារសៀលថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុង ហូជីមិញ ប្រធានរដ្ឋសភា លោក ជិន ថាញ់ មិន បានអញ្ជើញដាក់ផ្កា និងអុជធូប នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ជិន ភូ...។

Top