• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ សាសនារួមដំណើរជាមួយប្រជាជាតិ និងប្រទេសជាតិជានិច្ច

នាព្រឹកថ្ងៃទី៣០ ខែសីហា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៅសន្និសីទលើកសរសើរអង្គការសាសនា ដែលមានការរួមវិភាគទានក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សួរសុខទុក្ខប្រតិភូដែលអញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ VOV)  

 

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា បក្ស រដ្ឋជានិច្ចកាលអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងធានាសិទ្ធិ សេរីភាពខាងជំនឿសាសនារបស់ប្រជាជន។ ជនរួមជាតិកាន់សាសនាគឺជាផ្នែកសាច់ ឈាមមួយនៃប្រជាជាតិវៀតណាម នៃផែនមហាសាមគ្គីជាតិទាំងមូល។ ក្នុងអំឡុង ប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ ជីវភាពខាងជំនឿសាសនា គឺជាផ្នែកមួយដែលមិន អាចកាត់ផ្ដាច់ចេញពីជីវភាពវប្បធម៌ និងស្មារតីរបស់ប្រជាជាតិ និងប្រជាជន វៀតណាម។ ទាក់ទិននឹងការងារសាសនានាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “ធ្វើសេនាធិការចំពោះបក្ស និងរដ្ឋដើម្បីសុក្រិតរបៀបរបប គោលនយោបាយ និងច្បាប់ដែលទាក់ទងនឹងជំនឿសាសនា។ កសាងយន្តការ កៀរគរ និងពង្រីកគ្រប់ ធនធានទាំងអស់នៃសាសនា ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ បន្តយកចិត្ត ទុកដាក់ និងមានគោលនយោបាយជាក់ស្ដែង ដើម្បីលើកទឹកចិត្តទាំងខាងសម្ភារៈ និងស្មារតី ដល់មនុស្សគំរូដែលមានស្នាដៃក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ជាពិសេសតំបន់ជនរួមជាតិកាន់សាសនា ដើម្បីគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យអង្គការសាសនាចូលរួម យ៉ាងសកម្មក្នុងការបង្ការ រកឃើញ ទប់ស្កាត់ហើយតស៊ូយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងល្បិច កលមួលបង្កាច់ និងការបំប្លែងការពិតអំពីស្ថានភាពសាសនានៅវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top