ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយរបស់ខ្លួនដើម្បីក្លាយជាគោលដៅវិនិយោគឈានមុខគេ
នៅក្នុងកិច្ចពិភាក្សានោះ លោក Pascal
Gerken ប្រធានកិត្តិយសនៃអង្គការថ្នាក់ដឹកនាំធុរកិច្ចសកលវ័យក្មេង (YPO)
និងគណៈប្រតិភូបានសម្តែងការចាប់អារម្មណ៍ថា
ក្នុងបរិបទដែលពិភពលោកជួបការលំបាកជាច្រើន
វៀតណាមនៅតែសម្រេចបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាលពីឆ្នាំមុន
ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ៥,០៥% គ្រប់គ្រងបាននូវអតិផរណា
ហើយការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសសម្រេចបានកម្រិតខ្ពស់ (FDI)។
ថ្លែងមតិនៅកិច្ចពិភាក្សា
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកនូវកត្តាជាមូលដ្ឋានមួយចំនួន
ដើម្បីនាំវៀតណាមក្លាយជាគោលដៅវិនិយោគប្រកបដោយសុវត្ថិភាព ភាពស្អាតស្អំ
និងនិរន្តរភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា
វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសជាង ១៩០
ក្នុងនោះមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ឬដៃគូយុទ្ធសាស្ត្រជាមួយប្រទេសទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍
នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសជាច្រើនទៀតក្នុងក្រុម G20;
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៦ ជាមួយប្រទេសជាង ៦០។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា
នេះគឺជាការធានាសម្រាប់ការសន្យារបស់វៀតណាមក្នុងការបើកចំហទីផ្សារ និងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា
នាពេលខាងមុខ វៀតណាមនឹងបន្តជំរុញខ្លាំងរបកគំហើញយុទ្ធសាស្ត្រទាំង ៣ រួមមាន៖
ការកសាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក ថ្លៃដើម
និងបង្កើនភាពប្រកួតប្រជែងរបស់ផលិតផល; ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់;
កែលម្អស្ថាប័នដើម្បីបង្កើតភាពងាយស្រួល
និងកាត់បន្ថយការចំណាយសម្រាប់អាជីវកម្ម និងប្រជាជន។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយទាំងនេះ
ដោយឈរលើស្មារតីនៃផលប្រយោជន៍សុខដុមរមនារវាងរដ្ឋ ប្រជាជន អាជីវកម្មនិងវិនិយោគិន
ក៏ដូចជាចែករំលែកគ្នានៅពេលមានហានិភ័យផងដែរ៕





