• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ វិស័យកសិកម្មខិតខំសម្រេចបានល្បឿន កំណើនប្រមាណ ៣.៥%

នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងមតិបញ្ជាដឹកនាំក្នុងកិច្ចប្រជុំបូកសរុប ផ្នែកកសិកម្ម ដែលរៀបចំដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផល ដែលផ្នែកកសិកម្មសម្រេចបាន និងការប្តេជ្ញាចិត្តជំនះលើការលំបាក ការច្នៃប្រឌិតរបស់ ប្រជាកសិករ និងសហគមន៍ ធុរកិច្ចដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធ ផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិទាំងមូលក្នុងឆ្នាំ២០២២។

ដើម្បីខិតខំសម្រេចបានគោលដៅល្បឿនកំណើន GDP នៃផ្នែកកសិកម្ម ចំនួន ៣.៥% ទំហំនៃការនាំចេញកសិផល រុក្ខផល ជលផល ត្រូវតែសម្រេចបានចាប់ពី ៥៥ ពាន់លានដុល្លារអាមេរិកឡើងទៅ ក្នុងឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក៏ដូចជាផ្នែកកសិកម្ម ជនបទទាំងមូល ត្រូវកសាង ផែនការ វិធីសាស្ត្រជាក់លាក់ ដើម្បីអនុវត្តន៍ភារកិច្ចនិងការងារសំខាន់ៗ។ ទន្ទឹមនឹងនោះ កសាងម៉ាកយីហោ ផែនការមេអភិវឌ្ឍន៍តំបន់វត្ថុធាតុដើម ដើម្បីឆ្លើយតបនឹង តម្រូវការនៃការអភិវឌ្ឍ អនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរ ឌីជីថល ផ្សារភ្ជាប់ការអភិវឌ្ឍវិស័យកសិកម្ម ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ បំពេញ ប្រភពទុនសម្រាប់ការអភិវឌ្ឍកសិកម្ម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top