• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ផ្តោតសំខាន់លើការលុបបំបាត់ឧបសគ្គសម្រាប់សាជីវកម្មសេដ្ឋកិច្ច អគ្គក្រុមហ៊ុនរដ្ឋអភិវឌ្ឍន៍

ទន្ទឹមនឹងនោះ លើកកំពស់តួនាទីប្រឹក្សាយោបល់ រួមវិភាគទានដល់ការសុក្រិតរបៀបរបប និងគោលនយោបាយ ដើម្បីលុបបំបាត់ការលំបាក ទាក់ទាញធនធាន ជំរុញកំណើន ជំរុញការវិនិយោគ ផលិតកម្ម និងអាជីវកម្មរបស់សហគ្រាស។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល បានប្រព្រឹត្តទៅកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីជាមួយគណៈកម្មាធិការគ្រប់គ្រងថវិការរដ្ឋ នៅតាមសាជីវកម្មសេដ្ឋកិច្ច និងអគ្គក្រុមហ៊ុនរដ្ឋចំនួន ១៩ ចំណុះគណៈកម្មាធិការគ្រប់គ្រងថវិការដ្ឋ នៅសហគ្រាស។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យគណៈកម្មាធិការគ្រប់គ្រងថវិការរដ្ឋ សាជីវកម្មក្រោមបង្គាប់ ត្រូវមានការផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួន អនុវត្តឱ្យបានល្អនូវទំនួលខុសត្រូវជាកម្លាំងស្នូលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ ក្រៅពីនេះ ត្រូវពង្រឹងគុណភាពកម្មាភិបាល ទាំងផ្នែកសមត្ថភាពវិជាជីវៈក្នុងវិស័យដែលបានចាត់តាំង ដើម្បីបំពេញការងារដែលបានប្រគល់ឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនោះ លើកកំពស់តួនាទីប្រឹក្សាយោបល់ រួមវិភាគទានដល់ការសុក្រិតរបៀបរបប និងគោលនយោបាយ ដើម្បីលុបបំបាត់ការលំបាក ទាក់ទាញធនធាន ជំរុញកំណើន ជំរុញការវិនិយោគ ផលិតកម្ម និងអាជីវកម្មរបស់សហគ្រាស។

ជាពិសេស ដើម្បីនាំយកមកនូវធនធានដ៏ធំធេងរបស់សហគ្រាសចំនួន ១៩ ក្រោមការគ្រប់គ្រងរបស់គណៈកម្មការគ្រប់គ្រងថវិការដ្ឋ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបង្កើនការយល់ដឹងអំពីការទទួលខុសត្រូវ និងតួនាទីរបស់ថ្នាក់ដឹកនាំធុរកិច្ចក្នុងការជំរុញការវិនិយោគ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ច-បច្ចេក ទេសរបស់សាជីវកម្ម អគ្គក្រុមហ៊ុន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top