• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសហគ្រាសជួរមុខមួយចំនួនរបស់សហរដ្ឋអាមេរិកនិងពិភពលោក

ក្នុងឱកាសចូលរួមសប្តាហ៍ជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នារសៀលថ្ងៃទី២១ ខែកញ្ញា (ម៉ោងក្នុង តំបន់) នៅទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាន ទទួលជួបជាមួយមេដឹកនាំសហគ្រាសជួរមុខមួយចំនួន របស់សហរដ្ឋអាមេរិក និង ពិភពលោកក្នុងវិស័យបច្ចេកវិទ្យា និងអាកាសចរណ៍ ដូចជា៖ Apple, Boeing, Google, Siemens Healthineers។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Brendan Nelson AO អនុប្រធានជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Boeing។ (រូបថត៖ Duong Giang/TTXVN)  
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផ្លាស់ប្ដូរមតិជាមួយបណ្ដាតំណាងសហគ្រាសអាមេរិក។ (រូបថត៖ Duong Giang/TTXVN)  
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh វាយកណ្ដឹងបើកវគ្គជួញដូរនៅផ្សារភាគហ៊ុនញូវយ៉ក (NYSE)។   

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុនទាំងនេះបានចាត់ទុក ថា វៀតណាមគឺជាទីផ្សារ និងមូលដ្ឋានផលិតកម្មដ៏សែនសំខាន់ ហើយថា វៀតណាម និងសហរដ្ឋអាមេរិកនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ; វាយ តំលៃខ្ពស់ចំពោះទិសដៅសំខាន់ៗស្តីពីកិច្ចសហប្រតិបត្តិការនវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងសេចក្តីថ្លែងការណ៍រួមវៀតណាម-អាមេរិកស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ; លើកឡើងសំណើសម្រាប់កិច្ចសហប្រតិបត្តិ ការ និងការវិនិយោគរវាងភាគីទាំងពីរ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ច ព្រមព្រៀងសហប្រតិបត្តិការវិនិយោគរវាងស្ថាប័ន អង្គការ និងសហគ្រាសនៃប្រទេស ទាំងពីរលើវិស័យ៖ ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម; ការសាងសង់កំពង់ផែសមុទ្រ; ការគាំទ្រកំណើនបៃតង; ផលិតកម្មនិងចែកចាយឱសថ; ការបណ្តុះបណ្តាលធនធាន មនុស្សក្នុងវិស័យវត្ថុពាក់កណ្ដាលចម្លង។

មុននោះ នៅថ្ងៃត្រង់ថ្ងៃដដែល នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសន្ទនា ហើយទទួលទានអាហារថ្ងៃត្រង់និងធ្វើការជាមួយវិនិ យោគិនធំៗរបស់អាមេរិក។ ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ចំណុចស្នូលថ្មីៗមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការត្រូវបាន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរឯកភាពនិងយកចិត្តទុកដាក់ជំរុញ រួមទាំងការ ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគប្រកបដោយប្រសិទ្ធ ភាពចុះសម្រុងគ្នា និងនិរន្តរភាពគឺជាមូលដ្ឋានគ្រឹះស្នូល កជាម្លាំងចលករដ៏សំខាន់ និងជា "ម៉ាស៊ីនដ៏អមតៈ" សម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នាព្រឹកថ្ងៃទី ២១ ខែកញ្ញានេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនាផ្សារភាគហ៊ុនញូវយ៉ក (NYSE) ហើយវាយកណ្ដឹងបើកវគ្គជួញដូរនៅ ផ្សារភាគហ៊ុនដ៏ធំបំផុតលើពិភពលោកនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top