• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅអូស្ត្រាលី

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំនៃទំនាក់ ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលី (១៩៧៤-២០២៤) នាព្រឹកថ្ងៃទី៦ ខែមីនា នៅទីក្រុង Melbourne (អូស្ត្រាលី) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបជាមួយ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា។

 លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានរៀបចំការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ប្រកបដោយជោគជ័យ ដោយ ចាត់ទុកថាលទ្ធផលនៃការបោះឆ្នោតបន្តបញ្ជាក់ពីតួនាទី និងឋានៈជាអ្នកដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជានៅប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងនូវក្ដីសប្បាយរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងរយៈពេលកន្លងមក; មេដឹកនាំនៃប្រទេសទាំងពីរបានរក្សាជាប្រចាំនូវដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យជាន់ខ្ពស់ទៅវិញទៅមក; យន្តការសហប្រតិបត្តិការទ្វេភាគីបន្ត ពង្រីកប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពលើកកំពស់ថែមទៀតនូវ ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ; ជំរុញខ្លាំងការ តភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ធ្វើជាមូលដ្ឋាន និង បង្កើតកម្លាំងចលករថ្មីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត បន្តសម្របសម្រួលគ្នាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងយន្តការ ដែលមានស្រាប់លើវិស័យការពារជាតិ-សន្តិសុខ; ខិតខំប្រឹងប្រែងដោះស្រាយការងារ នៅសេសសល់ប្រមាណ ១៦% នៃការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន ដើម្បីកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព រវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឯកភាពបន្តយកចិត្តទុកដាក់ និងជួយ សម្រួលដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីមានលំនឹងជីវភាព ធ្វើសមាហរណកម្មក្នុងប្រទេសសាម៉ី និងដើរតួជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមដែល កំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា; ស្នើឱ្យបង្កើនជើងហោះហើររវាងប្រទេស ទាំងពីរ ដើម្បីជំរុញទេសចរណ៍ និងពាណិជ្ជកម្ម។
លោកនាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយប្រទេសឡាវនិងថៃ ដើម្បីតភ្ជាប់ចរាចរណ៍ តភ្ជាប់ទេសចរណ៍និងធ្វើអាជីវកម្មពីសក្ដានុពលទេសចរណ៍នៃប្រទេសទាំងអស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top