• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកជំទាវប្រធានាធិបតីកូរ៉េខាងត្បូងជួបសំណះសំណាលជាមួយនិស្សិតវៀតណាម

លោកជំទាវប្រធានាធិបតីកូរ៉េខាងត្បូងជួបសំណះសំណាលជាមួយនិស្សិតវៀតណាម

មុនពេលដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀត​ណាមរបស់ ប្រធានាធិបតីកូរ៉េខា​ងត្បូង លោក Moon ​Jae-in ចាប់​ពីថ្ងៃ​ទី​២២ ដល់ទី២៤ ខែមី​នា​ នាថ្ងៃទី១៩ ​ខែ​មីនា ​ឆ្នាំ​២០១៨ នៅវិមានប្រធានា​ធិបតីកូរ៉េខាងត្បូងនៅរដ្ឋ​ធានី Seoul លោកជំទា​វប្រធានាធិ​បតី លោកស្រី Kim Jung-soo​k បានជួបសំណះសំណាលជាមួយ ​តំណាង​មជ្ឈដ្ឋាន​និស្សិត​វៀត​ណាម នៅកូរ៉េខាងត្បូង។ ថ្លែងមតិនៅទីនេះ លោក​ ជំទាវ Kim Jung-sook បានទទួ​លស្គាល់​ថា៖ «រលក​កូរ៉េខាង​ត្បូង» កំពុងត្រូវបាន ស្វាគមន៍យ៉ា​ងសកម្មនៅវៀតណាម ជាពិ​សេសក្នុង​ជំនាន់​យុវវ័យ​ហើយ​អះអាង​ ថា៖ វប្បធម៌​វៀតណាម​កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង​ក្លានៅកូរ៉េខាងត្បូងដែរ​។

លោកស្រីបានឲ្យដឹងថែមទៀតថា៖ ​គ្រួសារលោកស្រីចូលចិត្តពិសារមុខម្ហូបអា​ ហារពិសេសរបស់វៀ​តណាមដូច​ជា pho​ និង bun cha (នំប​ញ្ចុកសាច់​អាំង)  ព្រមទាំង ហៅគ្រូបង្វឹកកូរ៉េខាងត្បូង​ លោក Park Ha​ng-seo របស់​ក្រុម​កីឡា​ បា​ល់ទាត់វៀតណាមជាស្ពានតភ្ជាប់មួ​យដែលជួយប្រជាជន​នៃប្រទេសទាំ​ងពីរ កាន់តែ​ជិតស្និទ្ធ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។​ និស្សិតនារី Ta Le ​Huyen នៃសកល វិទ្យាល័យ​ Kyung Hee បានសម្តែងគោលបំណ​ងថា៖​ រដ្ឋាភិបាល​និងបណ្ដា​ សកលវិទ្យាល័យកូរ៉េខាង​ត្បូងលៃទុកអាហាររូបករណ៍​ច្រើនថែម​ទៀត​សំរាប់ និស្សិត​វៀត​ណាម ដើម្បី​បើកទូលាយគោលនយោបាយសហ​ប្រតិបត្តិការលើ ​វិស័យ​អប់រំ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top