ព័ត៌មាន
លោក Nguyen Thien Nhan ជួបសន្ទនាជាមួយបណ្ដាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិជាជនវៀតណាមនៅឯបរទេស
លោក Nguyen Thien Nhan ជួបសន្ទនាជាមួយបណ្ដាសមាជិកគណៈកម្មាធិការ
រណសិរ្សមាតុភូមិជាជនវៀតណាមនៅឯបរទេស
នាយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានមានជំនួបសន្ទនាជាមួយសមាជិកគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម នីតិកាលទី៨ ដែលជាជនវៀតណាមនៅឯបរទេស។ នៅទីនេះ លោក Nguyen Thien Nhan បានប្រសិទ្ធិពរជូនសមាជិកទាំងឡាយឆ្នាំថ្មីមួយប្រកបដោយសេចក្ដីសុខសាន្តត្រាណ ជោគជ័យក្នុងការងារ និងផ្ញើសេចក្ដីជូនពរដល់សហគមន៍ជនវៀតណាមនៅឯបរទេសសាមគ្កីភាព និងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Thien Nhan ក៏បានជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាម និងសមិទ្ធិផលរបស់រណៈសិរ្សមាតុភូមិក្នុងឆ្នាំ ២០១៦។ នៅទីនេះ ដំណាងជនវៀតណាមនៅឯបរទេស ក៏បានជូនដំណឹងអំពីសមិទ្ធផលរបស់សហគមន៍ជនវៀតណាមនៅឯបរទេស និងលើកឡើងការជំពាក់ជំពិន ហើយសង្ឃឹមថាបន្តទទួលបានការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភច្រើនថែមទៀតពីរណៈសិរ្សមាតុភូមិ បក្ស រដ្ឋដើម្បីសហគមន៍ជនវៀតណាមនៅឯបរទេសនឹងនរចិត្តរស់នៅ ធ្វើការ និងមានជំនាក់ទំនងជិតស្និទ្ធថែមទៀតជាមួយស្រុកកំណើត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម