ព័ត៌មាន
លេខាទីមួយ ប្រធានរដ្ឋគុយបា និងលោកជំទាវ អញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម លោក Rogelio Polanco Fuentes បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលលោក Miguel Díaz-Canel Bermúdez អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងតួនាទីជាលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋ។ មុននោះ លោកបានដឹកនាំគណៈប្រតិភូគុយបាមកបំពេញទស្សនកិច្ចនៅវៀតណាមចំនួនពីរលើក (ខែមិថុនា ឆ្នាំ ២០១៣ ក្នុងនាមជាអនុប្រធានទីមួយនៃក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រី នាខែវិច្ឆិកា ឆ្នាំ ២០១៨ ក្នុងនាមជាប្រធានក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រី)។
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនេះ ថ្នាក់ដឹកនាំគុយបានឹងមានការពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលរបស់វៀតណាម និងចូលរួមក្នុងសកម្មភាពសំខាន់ៗជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ជាពិសេសក៏នឹងចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងគុយបា និងវៀតណាមផងដែរ។ លោកឯកអគ្គរដ្ឋទូត Rogelio Polanco Fuentes បានអះអាងថា ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយនឹងបន្តរួមចំណែកពូនជ្រំ និងពង្រីកទំនាក់ទំនងជិតស្និទ្ធរវាងគុយបា និងវៀតណាម៕