• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

ពិធីលើកតម្កើងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិ​ដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្ត
ពិធីលើកតម្កើងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិ​ដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្ត សហការជាមួយក្រសួងសុខាភិបាល និងគណៈកម្មាធិការមជ្ឈិមកាកបាទក្រហមវៀតណាម បានធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែមិថុនា នៅទីក្រុងហាណូយ។​

ប្រធាន​រដ្ឋសភាលោក ត្រិន ថាញ់មិន ថ្លែងនៅក្នុង​ពិធីនេះ​។ រូបថត៖ VNA

 

ចូលរួមពិធីនេះមានប្រតិភូចំនួន ១០០ នាក់តំណាងឱ្យអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តរាប់លាននាក់ទូទាំងប្រទេស។ ក្នុងនោះ មានប្រតិភូបរទេសម្នាក់​គឺលោកស្រី Chalermkwan Chaiworasin ជាប្រតិភូមកពីខេត្តភូថ មានសញ្ជាតិថៃ ដែលបានបរិច្ចាគឈាមនិងប្លាកែតចំនួន ៩៧ ដង។ ប្រតិភូទាំង ១០០ នាក់បានបរិច្ចាគឈាមនិងប្លាកែតសរុប​ជិត ៦.៤០០ ឯកតា ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ ថ្លែងនៅក្នុងពិធីនេះ លោកប្រធានរដ្ឋសភា ត្រិន ថាញ់​មិន បានស្នើថា៖

«​ដើម្បីឱ្យចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត រីកសាយភាយកាន់​តែទូលំទូលាយ រដ្ឋសភា និងស្ថាប័ន​នានានឹងបន្តពិនិត្យ កែលម្អគោលនយោបាយ និងច្បាប់ទាក់ទងនឹងសុខាភិបាល ជំនួយមនុស្សធម៌ និងការបរិច្ចាគឈាមស្ម័គ្រចិត្ត។ ធានាបាននូវផលប្រយោជន៍ល្អបំផុតរបស់អ្នកបរិច្ចាគឈាម បង្កើតលក្ខខណ្ឌអំណោយផល​បំផុតសម្រាប់សកម្មភាពមនុស្សធម៌ក្នុងការអភិវឌ្ឍតាម​ទិសដៅត្រឹមត្រូវ ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព។ ខ្ញុំស្នើឱ្យវិស័យសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវម្ចាស់ការអភិវឌ្ឍយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការបរិច្ចាគឈាមស្ម័គ្រចិត្ត ដោយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ត​លេខ ៧២ របស់ការិយាល័យនយោបាយ និងសេចក្តីសម្រេចចិត្ត​លេខ ២៦១ របស់រដ្ឋសភា ស្តីពីដំណោះស្រាយទម្លុះទម្លាយមួយចំនួន ដើម្បីពង្រឹងការការពារ ការថែទាំ និងការកែលម្អសុខភាពរបស់ប្រជាជន»​៕​

ប្រធាន​រដ្ឋសភាលោក ត្រិន ថាញ់មិន ថតរូបជាមួយតំណាងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្ត ទូទាំងប្រទេស​។ រូបថត៖ VNA

 

តាម vovworld.vn/km

វៀតណាម និងកម្ពុជារក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការការពារជាតិ​

វៀតណាម និងកម្ពុជារក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការការពារជាតិ​

នាថ្ងៃទី ៩ មិថុនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀតណាម បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ ប្រាក់ សុវណ្ណា រដ្ឋលេខាធិការក្រ​សួងការពារជាតិកម្ពុជា ក្នុងឱកាសអមដំណើរនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទីបី។

Top