• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងគំរូសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ


ពិធីលើកតម្កើងគំរូសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ
 

នាព្រឹក​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០២០ គណៈកម្មាធិការរណសិរ្សរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជី មិញបាន​រៀបចំ​ពីធី​ជួបសំណេះ សំណាលក្នុងឱកាសរំលឹកខួបលើកទី ១៣០ នាំទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា​ ឆ្នាំ ១៨៩០ - ១៩ ឧសភា ឆ្នាំ ២០២០) និងលើកតម្កើងគំរូ ដែលមានស្នាដៃល្អក្នុងការសិក្សារៀន សូត្រ និងធ្វើ​តាមសតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញ សម្រាប់ ដំណាក់ កាល ២០១៩ - ២០២០ ។
 
ក្នុងឱកាស​នេះ មានសមូហភាពចំនួន ២៤ និងបុគ្គលចំនួន ៦១ ត្រូវបាន លើកតម្កើង ដោយសារមានស្នាដៃល្អ ហើយ ខិត​ខំ​ប្រឹងប្រែងសិក្សារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ រចនាបទហូជីមិញុ។ លោក Hua Vinh Phuc អនុប្រធាន​អចិន្ត្រៃយ៍នៃគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខ័ណ្ឌទី ១ បានសំណេះសំណាលថា៖ “កម្មភិបាល បុគ្គលិកគ្រប់រូបបានសិក្សារៀនសូត្រតាមគំរូលោកប្រធានហូជីមិញ ដើម្បីបំពេញ​ការងារ​បម្រើ​ប្រជា​ជន​ឲ្យបានល្អប្រសើរ។ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ យើងខ្ញុំបានសង្កេតឃើញថា មិនត្រឹម​តែប​ក្ស​ជន​ប៉ុណ្ណោះទេ​ ថែមទាំងប្រជាជនទូទៅក៏មានការយល់ដឹងយ៉ាងច្បាស់លាស់ ហើយចូលរួមក្នុងកិច្ចការពារជាតិ សន្តិសុខ​សង្គម​នៅតាមមូលដ្ឋានផងដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top