• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារសន្តិសុខតាមអ៊ីនធឺណិតជាតិ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត អនុម័តលើគម្រោង "លើកកំពស់សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារសន្តិសុខតាមអ៊ីនធឺណិតជាតិ"។

គោលដៅនៃគម្រោងនេះ គឺលើកកំពស់សមត្ថភាពរួមកសាងកងកម្លាំងការពារសន្តិសុខតាមអ៊ីនធឺណិតដែលមានជំនាញខ្ពស់ ទំនើប សំដៅម្ចាស់ការបង្ការទប់ស្កាត់ និងត្រៀមខ្លួនជាស្រេចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះហានិភ័យ និងបញ្ហាប្រឈមទាំងអស់នៅក្នុងលំហអ៊ីនធឺណិត; ការពារយ៉ាងរឹងមាំនូវសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ បុគ្គលនៅក្នុងលំហអ៊ីនធឺណិតផងដែរ។ គោលដៅគឺថា នៅឆ្នាំ ២០៣០ វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសឈានមុខគេទាំង ១៥ នៅលើពិភពលោក យោងតាមសន្ទស្សន៍សន្តិសុខតាមអ៊ីនធឺណិតសកល (ITU-GCI)។ នៅឆ្នាំ ២០៤៥ វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសឈានមុខគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងវិស័យសន្តិសុខតាម អ៊ីនធឺណិត។ ឧស្សាហកម្មសន្តិសុខតាមអ៊ីនធឺណិតក្លាយជាវិស័យសេដ្ឋកិច្ច បច្ចេកទេសមុខព្រួញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសកិត្តិយសយោធា និងផ្លាកសញ្ញាសម្គាល់អាយុបក្សដល់ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំរបស់បក្ស និងរដ្ឋ

លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់គ្រឿងឥស្សរិយយសកិត្តិយសយោធា និងផ្លាកសញ្ញាសម្គាល់អាយុបក្សដល់ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំរបស់បក្ស និងរដ្ឋ

ថ្លែងនៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសម្តែងគោលបំណងថា ថ្នាក់ដឹកនាំដែលទទួលបានគ្រឿងឥស្សរិយយស កិត្តិយសយោធាថ្នាក់ទីមួយ និងផ្លាកសញ្ញាសម្គាល់អាយុបក្ស ជាមួយនឹង បញ្ញា ឫទ្ធានុភាព និងកិត្យានុភាពរបស់ខ្លួន នឹងបន្តតាមដាន ផ្តល់មតិយោបល់ ផ្ដល់ទំនុកចិត្ត និងបទពិសោធន៍ដ៏មានតម្លៃដល់ជំនាន់ក្រោយៗ។

Top