• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការកិច្ចការបរទេសនៃបក្សទាំងពីរ; រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាងពីរ និងប្រទេសទាំងពីរនាពេលខាងមុខ។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញទទួលជួបលោក Thoongsavanh Phomvihane ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញទទួលជួបលោក Thoongsavanh Phomvihane ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការកិច្ចការបរទេសនៃបក្សទាំងពីរ; រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាងពីរ និងប្រទេសទាំងពីរនាពេលខាងមុខ។ ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងឡាវគឺពិសេសណាស់។ ក្នុងការបោះជំហាននីមួយៗ និងសមិទ្ធិផលនីមួយៗ ក្នុងការការពារ កសាងប្រទេសវៀតណាម ជានិច្ចកាលមានការជួយគាំទ្រពីបក្ស រដ្ឋ និងប្រជាជនឡាវ។

លោក Thongsavanh Phomvihane មានគោលបំណងថា គណៈកម្មាធិការកិច្ចការបរទេសទាំងពីរនឹងបំពេញឲ្យកាន់តែល្អថែមទៀតនូវភារកិច្ចធ្វើសេនាធិការដល់ថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top