• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ឋានៈ​របស់​កាហ្វេ និងតែវៀតណាមលើផែនទីកសិផលពិភពលោក

ក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែមីនា) មហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅទីក្រុង Thu Duc ទីក្រុងហូជីមិញ។ នេះគឺជាព្រឹត្តិការណ៍ដើម្បីផ្សព្វផ្សាយម៉ាកយីហោ និងតភ្ជាប់ការដោះដូរផលិតផលកាហ្វេ និងតែរបស់វៀតណាម ដែលផ្តួចផ្តើមដោយកាសែតពលករតាំងពីឆ្នាំ ២០២៣។

សកម្មភាពក្នុងមហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ ២០២៤ ត្រូវបានរៀបចំយ៉ាងសម្បូរបែប ទាក់ទាញអាជីវកម្មជាច្រើនឱ្យចូលរួម ហើយត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយនិងពហុបណ្តាញជាងមុន។ ក្នុងនោះ ចំណុចស្នូលនៃមហោស្រពគឺសិក្ខាសាលា “ដំណោះស្រាយសម្រាប់ការនាំចេញកាហ្វេឲ្យឈានដល់ ៥ ពាន់លានដុល្លារអាមេរិក”។ នៅទីនេះ អ្នកជំនាញនិងសមាគមបានពិភាក្សាអំពីដំណោះស្រាយដើម្បីជំរុញការនាំចេញកាហ្វេប្រកបដោយនិរន្តរភាព បង្កើតតម្លៃកាន់តែច្រើន។

ពិធីបើកមហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ ២០២៤។ រូបថត៖ TTXVN

មហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ ២០២៤ រួមចំណែកលើកកំពស់ឋានៈកាហ្វេ និងតែវៀតណាមនៅលើផែនទីកសិផលពិភពលោក។ បច្ចុប្បន្ននេះ កាហ្វេវៀតណាមមានវត្តមាននៅក្នុងប្រទេស និងតំបន់ដែនដីជាង ៨០។ ផ្នែកកាហ្វេបានរួមវិភាគទានជិត ៤% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម បង្កើតការងារ និងប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារកសិករជាង ៧០០.០០០នាក់។ វៀតណាមមានផ្ទៃដីដាំកាហ្វេធំជាងគេទី ៦ នៅលើពិភពលោក ប៉ុន្តែជាប្រទេសនាំចេញកាហ្វេធំជាងគេទី ២ នៅលើពិភពលោក បន្ទាប់ពីប្រេស៊ីល។ កាលពី ១០ឆ្នាំមុន ការនាំចេញកាហ្វេសម្រេចបានត្រឹមតែ ២ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែដល់ឆ្នាំ២០២៣ បានកើនឡើងជាង ៤,១៨ ពាន់លានដុល្លារអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top