• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លទ្ធផលនៃការអនុវត្ត ក្រុម​សន្ទស្សន៍វប្បធម៌ឆ្នាំ ២០៣០ របស់ UNESCO នៅវៀតណាម និងទីក្រុង​ Hue

នាថ្ងៃទី ១៩ ខែកញ្ញា វិទ្យាស្ថានវប្បធម៌សិល្បៈជាតិវៀតណាមបានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ និងការិយាល័យអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលាស្តីពី “របាយការណ៍លទ្ធផលនៃគម្រោងការអនុវត្តសាកល្បងក្រុមសន្ទស្សន៍វប្បធម៌ឆ្នាំ ២០៣០ របស់ UNESCO នៅវៀតណាម និងទីក្រុង Hue”។
  រូបថត៖ Ho Cau/TTXVN  

សិក្ខាសាលានេះបានប្រព្រឹត្តទៅតាមទម្រង់ដោយផ្ទាល់ផងនិងតាមអ៊ីនធឺរណែតផង នៅវិទ្យាស្ថានវប្បធម៌សិល្បៈជាតិវៀតណាម (ហាណូយ) និងសាខាវិទ្យាស្ថានវប្បធម៌សិល្បៈជាតិវៀតណាមនៅទីក្រុង Hue (ខេត្ត Thua Thien - Hue) ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិ និងអ្នកជំនាញក្នុងតំបន់របស់ UNESCO ជាមួយអ្នកគ្រប់គ្រង និងអ្នកជំនាញក្នុងស្រុក។

សន្ទស្សន៍វប្បធម៌ឆ្នាំ ២០៣០ របស់ UNESCO គឺជាក្របខ័ណ្ឌសន្ទស្សន៍ឯកទេសដើម្បីវាស់វែងនិងតាមដានវឌ្ឍនភាពរួមចំណែករបស់វប្បធម៌ ក្នុងការអនុវត្តគោលដៅនៃរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពថ្នាក់ជាតិនិងមូលដ្ឋាន។

សិក្ខាសាលាបានស្ដាប់ប្រតិភូដែលជាអ្នកជំនាញក្នុងតំបន់របស់អង្គការ UNESCO បង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃគម្រោងអនុវត្តសាកល្បងក្រុមសន្ទស្សន៍វប្បធម៌ឆ្នាំ ២០៣០ របស់អង្គការ UNESCO នៅវៀតណាមនិងទីក្រុង Hue សំដៅលើកទឹកចិត្តការឆ្លើយតបពីភាគីពាក់ព័ន្ធ ដើម្បីបញ្ជាក់ពីលទ្ធផលនៃគម្រោង; ស្តាប់ខ្លឹមសារទូទៅអំពីបញ្ហាប្រឈមនិងឱកាសនៃការអនុវត្តគម្រោង។ អ្នកសម្របសម្រួលថ្នាក់ជាតិ និងថ្នាក់ទីក្រុង បានបង្ហាញឯកសារវប្បធម៌របស់វៀតណាមនិងទីក្រុង Hue ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top