• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រ៉ូម៉ានីប្រគល់ជូនវៀតណាមវ៉ាក់សាំង Astra Zeneca ចំនួន ១០០ ពាន់ដូស

ប្រធានរដ្ឋលោក Nguyen Xuan Phuc បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis  (រូបថតៈ TTXVN)
 

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ពីវិមានប្រធារដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis ដោយពិភាក្សាអំពីវិធានការជាក់ស្តែងដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពរក្សានិងជំរុញរាល់យន្តការផ្លាស់ប្តូរទ្វេភាគី ហើយទន្ទឹមនឹងនោះជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន ដូចជាសេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំ - បណ្តុះបណ្តាលនិងកិច្ចសហប្រតិបត្តិការពលកម្មជាដើម។

ប្រធានាធិបតីរ៉ូម៉ានីបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយបញ្ជាក់ថា រ៉ូម៉ានីត្រៀមខ្លួនជាស្រេចដើម្បីប្រគៀកស្មារជាមួយវៀតណាមក្នុងការខិតខំប្រយុទ្ធប្រឆាំង រុញថយក្រោយជំងឺរាតត្បាត។ ប្រធានាធិបតីលោក Klaus Iohannis បានប្រកាសថា រដ្ឋាភិបាលរ៉ូម៉ានីបានសម្រេចចិត្តប្រគល់ជូនវៀតណាមវ៉ាក់សាំង Astra Zeneca ចំនួន ១០០ ពាន់ដូស។

ប្រធានរដ្ឋលោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏មានតម្លៃនិងការគាំទ្រទាន់ពេលវេលាដែលប្រធានាធិបតីនិងប្រជាជនរ៉ូម៉ានី ជូនចំពោះវៀតណាមក្នុងពេលវៀតណាមកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ព្រមទាំងបានអះអាងថា ចំនួនវ៉ាក់សាំងនេះនឹងចូលរួមចំណែកជាក់ស្តែងដល់ការបង្ការទប់ស្កាត់ជំងឺរាតត្បាតរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top