• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រំលឹកខួប៤០ឆ្នាំនៃការរំដោះកម្ពុជារួចផុតពីរបបខ្មែរក្រហម៖ យុទ្ធនាការ Ta Lon - ជ័យជំនះនៃសិល្បៈយោធាវៀតណាម


 ឧត្តមនាវីត្រី Pham Hoai Nam មេបញ្ជាការកងទ័ពជើង ថ្លែងមតិនៅក្នុងពិធី (រូបថត៖ TTXVN)

 នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៨ នៅទីរួមស្រុក An Thoi ស្រុកកោះ Phu Quoc ខេត្ត Kien Giang ភាគខាង​ត្បូង​វៀត​ណាម​ បា​នប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សា​វរីយ៍៤០ឆ្នាំ នៃយុទ្ធនាការវា​យឡើងគោក​តាម​ផ្លូវ​សមុទ្រ Ta Lon (ខែមករា ឆ្នាំ១៩៧៩ ខែមករា ឆ្នាំ២០១៩)។
 
ថ្លែ​ងមតិនៅពិធីនេះ ឧត្តមនាវីត្រី Pham Hoai Nam មេបញ្ជាការកងទ័ពជើង ទឹកវៀតណាម បានសង្កត់ធ្ងន់ថា ជ័យ​ជំនះនៃ​យុទ្ធនាការ Ta Lon គឺជាសក្ខីភាព ដ៏ច្បាស់លាស់អំ​ពីគោលមាគ៌ា ទ​ស្សនៈ​និង​គោល​នយោបាយ​សាមគ្គី​ជាមួយ​អន្តរ​ជាតិ ដ៏ស្មោះសររបស់វៀតណាម ព្រ​មទាំងអះអាងនូវចំណង​សាមគ្គីភាព​មិត្តភាព ប្រពៃណី រវាង​​ប្រទេស​ទាំងពីរ ប្រជាជាតិទាំងពីរវៀតណាមនិង​កម្ពុជាផង​ដែរ។
 
នាថ្ងៃ​ដដែល បញ្ជាការដ្ឋានតំបន់ទី​៥កងទ័ពជើងទឹកវៀតណា​មបាន រៀបចំ​ ពិធីអុជធូប បណ្ដែត​ប្រទីព​ដើម្បី​រំលឹក​វិញ្ញាណក្ខ័ន្ធ​បណ្ដាយុទ្ធជនពលីក្នុងយុទ្ធ ​នាការ Ta Lon ផង​ដែរ។
  
​យុទ្ធនាការ Ta Lon គឺជាយុទ្ធនាការវាយឡើង គោកតាមផ្លូវសមុទ្រដើមដំបូងរបស់ កង​ទ័ព​ជើង​ទឹក​ប្រជាជន​វៀត​ណាម​ សំដៅប្រយុទ្ធប្រឆាំងនឹងរ​បបខ្មែរក្រហមដឹកនាំដោយប៉ុល​ពត។ លទ្ធផល​នៃយុទ្ធនាការ​នេះបាន​បង្កើតកា​លានុវត្តភាពសម្រាប់ កងទ័​ពវៀតណាម រំដោះតំបន់​ទាំងមូល​ចាប់ពីកំពង់​សំទៅដល់​កោះកុង​និង​តំបន់​ដែន​សមុទ្រ កោះសមុទ្រនានារបស់​កម្ពុជា ព្រមទាំងរួមចំណែកដ៏សំខា​ន់ទៅ​ក្នុង ជ័យជំនះ​រួម​នៃសង្គ្រាម​ការពារ​ព្រំដែន​ប៉ែកនិរតីរបស់វៀតណាម។ បន្ទាប់ពីយុទ្ធ នាកា​រ Ta Lon កងទ័ពស្ម័គ្រ​ចិត្តវៀត​ណាម​បាន​សហការ​ជាមួយកងកម្លាំងប្រដាប់ អាវុធ​ស្នេហាជាតិកម្ពុជា​ដំណើរការ​វាយ​ប្រហា​រ​ទូទៅដើម្បីបំបែក​រដ្ឋអំណាច​ប្រតិកិ​រិយាប៉ុលពត​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top