ដើម្បីរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់ អាណត្តិ ២០២៥-២០៣០ លោកអគ្គលេខាបក្ស តូ ឡឹម បានចង្អុលបង្ហាញយ៉ាង ច្បាស់ថា គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ត្រូវផ្តោតលើបញ្ហាសំខាន់ៗចំនួនបី។ ទីមួយ ឯកភាពការយល់ដឹងថា សមិទ្ធិផលដែលប្រទេសជាតិសម្រេចបានក្រោយរយៈ ពេល ៩៥ ឆ្នាំក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ជាពិសេសក្រោយរយៈ ពេល ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មីនោះ គឺពិតជាមហិមារ គួរឲ្យគោរព និងគួរឲ្យ មោទនៈ។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមនៅតែជួបប្រទះនឹងការលំបាក និង បញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យមានការខិតខំប្រឹងប្រែង សាមគ្គីភាព និងការ ប្តេជ្ញាចិត្តខ្ពស់ថែមទៀតដើម្បីជំនះពុះពារ ក្នុងនោះ មហាសន្និបាតបក្ខភាគគ្រប់ជាន់ ថ្នាក់អាណត្តិ ២០២៥-២០៣០ មានទំនួលខុសត្រូវចូលរួម និងជាកម្លាំងស្នូលដើម្បីដោះ ស្រាយការលំបាក និងបញ្ហាប្រឈមទាំងនេះប្រកបដោយប្រសិទ្ធភាព។ ទីពីរ ទាក់ ទងនឹងការតាក់តែងឯកសារ និងចូលរួមផ្តល់យោបល់លើឯកសារនៃមហាសន្និបាត ថ្នាក់លើ និងឯកសារនៃមហាសន្និបាតលើកទី១៤របស់បក្ស គឺរបាយការណ៍ នយោបាយដាក់ជូនមហាសន្និបាតបក្ខភាគគ្រប់ជាន់ថ្នាក់ ត្រូវឆ្លុះបញ្ចាំងឱ្យបានពេញ លេញ និងត្រឹមត្រូវអំពីស្ថានភាព និងការអភិវឌ្ឍជាក់ស្ដែងរបស់មូលដ្ឋាន ផ្នែក វិស័យ ស្ថាប័ន និងអង្គភាពនានា; ផ្តោតលើការបូកសរុបគំរូថ្មី ដកចេញបទពិសោធន៍ដ៏មាន តម្លៃសម្រាប់បម្រើការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ ម្ចាស់ការស្រាវជ្រាវ ចាប់យក និង ព្យាករណ៍ស្ថានភាពយ៉ាងដិតដល់; កំណត់យ៉ាងច្បាស់នូវសក្តានុពល និងប្រៀបខ្លាំង ក្នុងការអភិវឌ្ឍ... ឆ្ពោះទៅរកគោលដៅចុងក្រោយនោះគឺការលើកស្ទួយជីវភាពខាង សម្ភារៈ ស្មារតីនិងសុភមង្គលរបស់ប្រជាជន។ ទីបី យកចិត្តទុកដាក់ពិសេសចំពោះការ ត្រៀមរៀបចំបុគ្គលិកសម្រាប់មហាសន្និបាត។ ការងារបុគ្គលិកសម្រាប់មហាសន្និបាត ត្រូវតែអនុវត្តន៍តាមដំណើរការដ៏តឹងរឹង មានលក្ខណៈវិទ្យាសាស្រ្ត និងខ្ជាប់ខ្ជួន ក្រោម ការណែនាំរបស់គណៈកម្មាធិការមជ្ឈិម; ត្រូវតែធានានូវការជ្រើសរើសមនុស្សដ៏ល្អ បំផុត និងសក្តិសមបំផុត៕