• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រួមដៃគ្នារក្សាពណ៌ខៀវសមុទ្រក្នុងឱកាសសប្តាហ៍កោះសមុទ្រវៀតណាម

ដោយមានប្រធានបទ "រួមគ្នារក្សាពណ៌ខៀវនៃសមុទ្រ" នាព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុង Cam Pha (ខេត្ត Quang Ninh) ក្រសួងធនធាននិងបរិស្ថានវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានបំផុសសប្តាហ៍ កោះសមុទ្រវៀតណាម ដើម្បីគាំទ្រទិវាមហាសមុទ្រពិភពលោក (ថ្ងៃទី៨ មិថុនា) ។

 រួមដៃគ្នារក្សាពណ៌ខៀវសមុទ្រក្នុងឱកាសសប្តាហ៍កោះសមុទ្រវៀតណាម

ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha បានស្នើឱ្យខេត្តនិង ទីក្រុងចំនួន ២៩ ក្រោមឱវាទមជ្ឈិមដែលមានសមុទ្រក៏ដូចជាតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេសរួមដៃជាមួយសហគមន៍ដើម្បីការពារបរិស្ថានសមុទ្រនិងរក្សាឲ្យបានពណ៌ខៀវនៃសមុទ្រផងដែរ។ ទន្ទឹមនឹងនេះ យើងត្រូវប្រកាន់យ៉ាងផ្ជាប់ផ្ជួននូវគោលជំហររួមរបស់អាស៊ាន ស្តីពីការធានា សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍ ព្រមទាំង ដោះស្រាយបញ្ហាសមុទ្រខាងកើតដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិផងដែរ។

"វៀតណាមនឹងក្លាយទៅជាប្រទេសឈានមុខគេក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមក៏ដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិនិងចូលរួមក្នុងការដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទីកនៅតំបន់សមុទ្រអាស៊ីបូព៌ានិង មហាសមុទ្រ ផងដែរ។ យើងនឹងមានរូបសណ្ឋានយ៉ាងជាក់ស្តែងក្នុងការផលិតនិងប្រើប្រាស់ប្រកបដោយចីរភាពដើម្បី​ដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិចទាំងនេះដែរ។ "៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top