• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រួមចំណែកកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា


រួមចំណែកកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាង
ប្រទេសទាំងពីរ វៀតណាម - កម្ពុជា 

នាយប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំពិធីជំរាបលាបញ្ចប់អាណត្តិការងាររបស់ឯកអគ្គរដ្ឋទូតវៀតណាម លោក Thach Du ។ អញ្ជើញចូលរួមពិធីនេះមានតំណាងថ្នាក់ដឹកនាំក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងតំណាងស្ថានទូតនៃបណ្ដាប្រទេសប្រចាំនៅរាជធានីភ្នំពេញ។ នៅទីនេះ លោក Thach Du បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៣ ឆ្នាំបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា លោកមានមោទនភាពនិងកិត្តយស ដោយបានរួមវិភាគទានក្នុងការក​សាង​ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ តភ្ជាប់រវាងប្រជាជាតិទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងមានបំណងបន្តរួមជាមួយកម្ពុជាពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពទ្​វេភាគី​ ហើយសង្កត់ធ្ងន់ថា ទោះបីជានៅក្នុងមុខងារណាក៏ដោយ ប៉ុន្តែលោកក៏នឹងពូនជ្រំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យមានសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជារៀងរហូត។ 

មុននោះ នាថ្ងៃទី ១៣ កញ្ញា ឯកអគ្គរដ្ឋទូតលោក Thach Du បានអញ្ជើញទៅជំរាបលាទេសរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុនផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top