មហាសន្និបាតលើកទី ១៤ ជាមួយនឹងសេចក្តីសម្រេចចិត្តដ៏មានសារៈសំ ខាន់ជាប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រ បើកទូលាយទៅជាផ្ទាំងគំនូអភិវឌ្ឍន៍ខ្ជាប់ខ្ជួនជាមួយប្រទេសអស់រយៈពេលជិតមួយសតវត្សរ៍; បញ្ជាក់ឱ្យកាន់តែច្បាស់នូវគោលដៅយុទ្ធសាស្ត្រពីរនៃរយៈពេល ១០០ ឆ្នាំ ដែលវៀតណាមប្តេជ្ញាសម្រេចបាន៖ ដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់ ហើយនៅឆ្នាំ ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់។
សេចក្តីប្រាថ្នារបស់ប្រជាជន
នៅចំពោះមុខមហាសន្និបាតលើកទី ១៤ របស់បក្ស មតិយោបល់របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកក្នុងសេចក្តីព្រាងឯកសារនៃមហាសន្និបាត ក្នុងនោះបានឆ្លុះបញ្ចាំងពីការរំពឹងទុក ទាក់ទងនឹងគុណភាពនៃជីវភាពរស់នៅ ការងារប្រកបដោយចីរភាព ការគោរពវប្បធម៌ប្រពៃណី និងឱកាសអភិវឌ្ឍន៍សម្រាប់មនុស្សជំនាន់ក្រោយ។ សេចក្តីប្រាថ្នានេះក៏ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងប្រធានបទនៃមហាសន្និបាតបក្សលើកទី ១៤ នៅពេលដែលបក្សបានសង្កត់ធ្ងន់លើ “ការស្រុះចិត្តគំនិត និងការឯកភាពគ្នាដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិដោយជោគជ័យ នៅឆ្នាំ ២០៣០; ស្វ័យភាពជាយុទ្ធសាស្ត្រ ពង្រឹងជំនឿជាក់ និងការបោះជំហានរឹងមាំនៅក្នុងរយៈពេលប្រទេសជាតិអភិវឌ្ឍន៍”។ នេះគឺជាសក្ខីភាពច្បាស់លាស់បំផុត បញ្ជាក់ពីភាពសុខដុមរមនារវាងឆន្ទៈរបស់បក្ស និងទឹកចិត្តរបស់ប្រជាជន។
បំណងប្រាថ្នានេះមិនកំណត់ចំពោះតួរលេខកំណើន ឬគោលដៅចំណូលនោះទេ។ ពាក្យថា សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព និងសុភមង្គល ត្រូវបានលើកឡើងម្តងហើយ ម្តងទៀត នៅក្នុងឯកសារនៃមហាសន្និបាត ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់លើការយល់ដឹងរបស់បក្សអំពីសារៈសំខាន់នៃតម្លៃស្មារតី និងកម្លាំងផ្ទៃក្នុងរបស់ប្រជាជាតិវៀតណាម ក្នុងការកសាងប្រទេសដែលមានវិបុលភាពប្រកបដោយចីរភាព ហើយប្រជាជនត្រូវបានអភិវឌ្ឍយ៉ាងទូលំទូលាយ អត្តសញ្ញាណវប្បធម៌ត្រូវបានអភិរក្ស និងប្រជាជាតិត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិក្នុងស្មារតីសន្តិ ភាព និងឯករាជ្យ។
បណ្ឌិត ត្រឹន ហៃ លីញ អាណិកជនវៀតណាមរស់នៅកូរ៉េខាងត្បូង ប្រធានសមាគមធុរកិច្ចនិងវិនិយោគវៀតណាម-កូរ៉េខាងត្បូង (VKBIA) និងជាប្រធានស្ថាបនិកសមាគមអ្នកជំនាញ-បញ្ញវន្តវៀតណាម-កូរ៉េ ខាងត្បូង (VKEIA) បានចែករំលែកថា៖ “សារដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុត គឺការគូសបញ្ជាក់លើតួនាទីស្នូលរបស់មនុស្សនិងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានវិបុលភាព សុភមង្គល ក្នុងនោះ អភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវតែភ្ជាប់យ៉ាងស្អិតទៅនឹងវឌ្ឍនភាពសង្គម រក្សាអត្តសញ្ញាណវប្បធម៌ និងលើកកម្ពស់គុណភាពរស់នៅសម្រាប់ប្រជាជន។ នេះមិនត្រឹមតែជាគោលដៅអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសេចក្តីប្រកាស អំពីតម្លៃ ដែលបង្ហាញពីភាពស៊ីសង្វាក់គ្នា រវាងឧត្តមគតិរបស់ បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន”។
ដើម្បីសម្រេចនូវបំណងប្រាថ្នារួមដែលបក្ស និងប្រជាជនកំពុងខិតខំប្រឹងប្រែង រាល់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ ឆ្ពោះទៅ គឺប្រមូលផ្តុំធនធានទាំងអស់ ដោយដាក់ប្រទេសជាតិជាម្ចាស់កម្មវត្ថុដោយស្ថិតក្នុងទីតាំង និងតួនាទីដ៏សក្តិសមមួយ ដើម្បីអភិវឌ្ឍន៍ឲ្យអស់រាល់សក្តានុពល។ លោកស្រី តា ធី លៀន ប្រធានគណៈកម្មាធិការទំនាក់ទំនងជនវៀតណាមប្រចាំប្រទេសសិង្ហបុរី បានវាយតម្លៃថា៖ "មហាសន្និបាតលើកទី ១៤ បានបើកចេញវិធីសាស្រ្តអភិក្រមថ្មីមួយ ចំពោះទេពកោសល្យ និងបញ្ញាវ័ន្ត។ នៅក្នុងនោះ បញ្ញាវ័ន្តជាអាណិកជនវៀតណាម ត្រូវបានដាក់ក្នុងទីតាំងត្រឹមត្រូវជាដៃគូសហស្ថាបនាគោលនយោបាយ មិនមែនគ្រាន់តែជាប្រភពប្រឹក្សាយោបល់ខាងក្រៅនោះទេ។ នៅពេលដែលរាល់ការប្តេជ្ញាចិត្តទាំងនេះត្រូវបានរក្សា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ទាំងកិត្យានុភាពវិជ្ជាជីវៈ និងបណ្តាញអន្តរជាតិរបស់ខ្លួនទៅក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។
ជំនឿជាក់លើភាពជោគជ័យ
ដើម្បីអនុវត្តន៍ជាក់ស្តែងសេចក្តីប្រាថ្នានេះ ចាំបាច់ត្រូវមានសកម្មភាព។ មហាសន្និបាតលើកទី ១៤ គឺជាមហាសន្និបាតនៃសកម្មភាព។ ជាលើកដំបូង បក្សបានដាក់កម្មវិធីសកម្មភាពនៅក្នុងរបាយការណ៍នយោបាយនៃមហាសន្និបាតលើកទី ១៤ ដោយគូសបញ្ជាក់ពីការត្រិះរិះយ៉ាងច្បាស់លាស់អំពីបុគ្គលម្នាក់ៗ និងអង្គការនីមួយៗរបស់បក្ស ដោយសុទ្ធតែភ្ជាប់ការទទួលខុសត្រូវទៅនឹងសកម្មភាពជាក់ស្តែង ដោយចាត់ទុកប្រសិទ្ធភាពការ ងារ និងការពេញចិត្តរបស់ប្រជាជនជារង្វាស់ដ៏ធំបំផុតនៃគោលនយោ បាយ។ ឆន្ទៈសកម្មភាពដ៏ម៉ឹងមាត់ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសេចក្តីសម្រេចចិត្តនីមួយៗ ដែលនាំមកនូវទំនុកចិត្ត និងជំនឿជាក់លើភាពជោគជ័យនៃម្ចាស់កម្មវត្ថុទាំងអស់។
លោក តូ យុង ថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) បានចែករំលែកថា៖ “មានសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៧៩ ស្តីពីសហគ្រាសរដ្ឋ ដូច្នេះ យើងមានទំនុកចិត្តក្នុងការបោះជំហានទៅកាន់ពិភពលោក មានទំនុកចិត្តក្នុងការចេញទៅក្រៅប្រទេស មានទំនុកចិត្តក្នុងការធ្វើអ្វីដែលយើងធ្លាប់ តែបានពិចារណា ប៉ុន្តែមិនហ៊ានធ្វើ"។
ជំនឿលើភាពជោគជ័យនេះក៏កើតចេញពីមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ប្រទេសជាតិ ក្រោយរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ខណៈពេលដែល សមិទ្ធផលបាននាំមកនូវកម្លាំង និងសន្ទុះថ្មី ដែនកំណត់កំពុងត្រូវបានដោះស្រាយ និងកែតម្រូវដោយស្មោះត្រង់។ បណ្ឌិត ហូ មិញសឺន ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារ - អនុប្រធានសមាគមភូមិសិប្បកម្មវៀត ណាម បានវាយតម្លៃថា៖ "ពីការតាមដានសកម្មភាពជាក់ស្តែងនៃអាណត្តិមុនៗ បង្ហាញឲ្យឃើញថា ដំណាក់កាលអនុវត្តជារឿយៗ ជាចំណុចកក់ស្ទះ ដែលកាត់បន្ថយប្រសិទ្ធភាពរបស់សេចក្តីសម្រេចចិត្ត។ មហាសន្និបាតលើកទី ១៤ របស់បក្ស បានទទួលស្គាល់ដោយស្មោះត្រង់នូវដែនកំណត់នេះ ហើយបានដាក់ចេញដំណោះស្រាយមានលក្ខណៈស្ថាប័ន ដោយធានាការអនុវត្តដោយរលូន និងស៊ីសង្វាក់គ្នា ចាប់ពីការរចនាគោលនយោបាយរហូតដល់ការអនុវត្ត ដោយកាត់បន្ថយការពន្យារពេលក្នុងការអនុវត្ត។ ទាំងនេះគឺជាការច្នៃប្រឌិតគួរឱ្យកត់សម្គាល់ ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ ក្នុងការប្រែចក្ខុវិស័យយុទ្ធសាស្ត្រទៅជាសកម្មភាពជាក់ស្តែង"។
ជាមួយនឹងឆន្ទៈ និងការត្រិះរិះលោតផ្លោះរបស់បក្ស ជំនឿជាក់ និងការប្តេជ្ញាចិត្តរបស់ប្រជាជន រួមជាមួយមូលដ្ឋានគ្រឹះ គឺឋានៈ និងសមិទ្ធផលរបស់ប្រទេសជាតិ បន្ទាប់ពីរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី សេចក្តីប្រាថ្នាខួបមួយរយឆ្នាំរបស់ប្រទេសវៀតណាមកំពុងមានឱកាសធំធេង ជាងពេលណាៗទាំងអស់ឲ្យក្លាយជាការពិត។ មហាសន្និបាតជាតិលើកទី ១៤ របស់បក្ស គឺជា “ជើងទ្រ” ដើម្បីបំពេញសេចក្តីប្រាថ្នាទាំងនោះ៕











