• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិកធ្វើការសន្ទនាអំពីការគ្រប់គ្រងអាវុធពិភពលោក

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានចាត់ទុកថា សហរដ្ឋអាមេរិកកំពុងប្រដេញតាមគោលនយោបាយកិច្ចការបរទេសដែលធ្វើឱ្យអន្តរាយដល់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធពិភពលោកនិងបណ្តាលឱ្យមាន "ការវិល ត្រឡប់នៃនិន្នាការគ្រោះថ្នាក់" ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖ TTXVN)


ថ្លែងនៅក្នុងសន្និសីទស្តីពីការរំសាយសព្វាវុធនៅទីក្រុងហ្សឺណែវប្រទេសស្វីសនាថ្ងៃទី ២៥ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានអំពាវនាវឲ្យសហរដ្ឋអាមេរិកបន្តការសន្ទនាស្តីពីការទប់ស្កាត់ ការរីកសាយអាវុធនុយក្លេអ៊ែរ និងការដាក់ពង្រាយអាវុធនៅលើលំហអវកាស។  រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានចាត់ទុកថា សហរដ្ឋអាមេរិកកំពុងប្រដេញតាមគោលនយោបាយកិច្ចការបរទេស ដែលធ្វើឱ្យអន្តរាយដល់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធពិភពលោកនិងបណ្តាលឱ្យមាន "ការវិលត្រឡប់នៃនិន្នាការគ្រោះថ្នាក់" ។


រដ្ឋមន្រ្តីការបរទេសរុស្ស៊ីក៏បានសង្កត់ធ្ងន់ថាបន្ទាប់ពីរយៈពេលជាង ១ ទសវត្សរ៍ ជាប់គាំងមក ប្រការសំខាន់នាបច្ចុប្បន្ននេះគឺត្រូវមានសន្ធិសញ្ញាថ្មីមួយដើម្បីទប់ស្កាត់សកម្មភាពដាក់ពង្រាយអាវុធនៅលើលំហអវកាស។ ទីក្រុងម៉ូស្គូជឿជាក់ថាវាមិនយឺតពេលទេក្នុងការទប់ស្កាត់ជម្លោះនៅលើអវកាសនោះ ហើយអំពាវនាវឱ្យមានការចរចាពេញលេញដើម្បីទទួលបានសន្ធិសញ្ញាមួយស្ដីពីការទប់ស្កាត់ការ ដាក់ពង្រាយអាវុធនៅក្នុងលំហអវកាស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

ថ្លែងក្នុងនាមអាស៊ានអំពីកិច្ចសហប្រតិបត្តិការបង្រួញគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់ និងការអភិវឌ្ឍអនុតំបន់ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់ថា នេះជានិច្ច កាលជាខ្លឹមសារអាទិភាពរបស់អាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហ គមន៍; រំពឹងថា រុស្ស៊ីនឹងយកចិត្តទុកដាក់ និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះ កិច្ចខិតខំប្រឹងប្រែងជាអាទិភាពទាំងនេះរបស់អាស៊ាននាពេលខាងមុខ។

Top