• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីអនុម័តលើការធ្វើតេស្ត វ៉ាក់សាំងប្រឆាំងកូវីដ ១៩ AZD1222 ដំណាក់​កាលទី ៣

វ៉ាក់សាំងប្រឆាំងកូវីដ ១៩  AZD1222 ត្រូវបានគេចាត់ទុកថាជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំង ដែលមានសក្តានុពលបំផុត ក្នុងការប្រកួតប្រជែងផ្សំវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ។

វ៉ាក់សាំងប្រឆាំងកូវីដ ១៩ (រូបថត៖ TTXVN)


នៅថ្ងៃទី ២១ ខែសីហា អាជ្ញាធររុស្ស៊ីបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឱសថសាជីវកម្មរបស់អង់គ្លេស - ស៊ុយអែត AstraZeneca អនុវត្តដំណាក់កាលទី ៣ នៃការធ្វើតេស្ត AZD1222 ដែលត្រូវបានគេរំពឹងថានឹងអាចទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។

សូមបញ្ជាក់ដែរថា នឹងមានមនុស្សចំនួន ១៥០ នាក់ចូលរួមក្នុងដំណាក់កាលធ្វើតេស្តនេះ។ ដំណើរការធ្វើតេស្តទាំងស្រុងត្រូវបានអនុវត្តន៍នៅតាមមណ្ឌលសុខាភិបាលចំនួន ៤ នៅទីក្រុង Petersburg និងទីក្រុងម៉ូស្គូ។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថានឹងទទួលបានលទ្ធផលនៅចុងឆ្នាំនេះ ហើយនេះត្រូវបានគេចាត់ទុកថាជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងដែលមានសក្តានុពលបំផុត ក្នុងការប្រកួតប្រជែងផ្សំវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top