យន្តហោះចម្បាំងរបស់រុស្ស៊ីដែលចូលរួមយុទ្ធនាការវាយប្រហារនៅស៊ីរី (រូបថត៖AP)
រុស្ស៊ីចាប់ផ្ដើមយុទ្ធនាការវាយប្រហារ តាមជើងអាកាសនៅស៊ីរីគឺសំដៅជួយឧបត្ថម្ភ រដ្ឋអំណាចស្របច្បាប់នៃប្រទេសមជ្ឈឹមបូព៌ានេះ តែមិនមែនឥស្សរជនណាមួយឡើយ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន នាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានចេញសេចក្ដីប្រកាសពោលខាងលើបន្ទាប់ពីពេលមានព័ត៌មានថា ម៉ូស្គូអនុវត្តន៍យុទ្ធនាការវាយប្រហារតាមជើងអាកាសនៅស៊ីរីគឺសំដៅជួយឧបត្ថម្ភប្រធានាធិបតីប្រទេសនេះ លោក Bashar Al Assad។ លោកស្រី Maria Zakharova បានសង្កត់ ធ្ងន់ថារុស្ស៊ីមិនឯកភាពលើការ ជួយឧបត្ថម្ភភាគីណាមួយក្នុងសង្គ្រាមស៊ីវិលនៅស៊ីរីទេ ដោយសារគោលជំហររបស់ម៉ូស្គូគឺមិនធ្វើអន្តរាគម ក្នុងការងារផ្ទៃក្នុងរបស់ប្រទេសដទៃ។ តាមលោកស្រីរូបនេះថា រុស្ស៊ីមិនជួយឧបត្ថម្ភ លោក Bashar Al Assad ទេ ប៉ុន្តែគាំទ្រការរក្សារដ្ឋអំណាចស្របច្បាប់ នៅស៊ីរីដឹកនាំដោយលោក Bashar Al Assad សំដៅទប់ស្កាត់ការដួលរលំ នៃប្រទេសមជ្ឈឹមបូព៌ានេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម